ស្វែងរកពួកយើង:

vivo X200 Series ត្រូវគេរាយការណ៌ថា ក៏នឹងមកប្រជែងជាមួយ iPhone 16 Series ផងដែរ

ដោយ

Koun Jab Luffy

09 កញ្ញា 2024 05:56 ល្ងាច

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីដែលចេញផ្សាយនៅពេលនេះ បាននិយាយថា ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនបានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារខណៈដែលការបង្ហាញវត្តមានជាផ្លូវការណ៌របស់ iPhone 16 Series នឹងធ្វើឡើងនៅថ្ងៃស្អែកនេះហើយ។ ក្រុមហ៊ុន OnePlus គឺជាក្រុមហ៊ុនមុនគេដែលបញ្ជាក់ថា នឹងមានការប្រកាសចេញស្មាតហ្វូនរបស់ខ្លួននៅខែក្រោយនេះជាមួយនិងការបំពាក់នូវបន្ទឈីប Snapdragon 8 Gen 4។
ប្រភពខាងលើនេះបន្តថា Xiaomi 15 series ក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីបនេះ ហើយក៏នឹងបង្ហាញវត្តមាននៅខែក្រោយនេះដូចគ្នាដែរ។ នៅពេលនេះ យោងតាមការចេញផ្សាយព័ត៌មានរបស់ Wall Street China បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 series ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារនាដើមខែក្រោយនេះផងដែរ ប៉ុន្តែស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុន vivo សម្រេចប្រើប្រាស់នូវបន្ទះឈីបផ្សេង។ ស្មាតហ្វូន X200 series ត្រូវគេរំពឹងថា នឹងមានការបំពាក់នូវ Dimensity 9400 ដែលជាបន្ទះឈីបថ្មីរបស់ MediaTek ដែលជាគូរប្រជែងរបស់ Qualcomm។
Article image
បើតាមការបែកធ្លាយកន្លងមក បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមាន 2 ម៉ូដែល រួមមានដូចជា X200 និង X200 Pro។ សម្រាប់ស្មាតហ្វូនម៉ូដែលស្តង់ដារ គឺមានអេក្រង់រាបស្មើរទំហំ 6.3-អ៊ីង  OLED display ល្បឿន 120Hz refresh rate និងបង្ហាញចេញបាន 1.5K resolution។ ស្មាតហ្វូននេះអាចនឹងមានកាមេរ៉ាគោលទំហំ 50-Megapixel ដែលគាំទ្រដោយ 22nm Sony sensor និងមានការគាំទ្រដោយកាមេរ៉ា periscope ដែលហ៊្សូមបាន 3x optical zoom រួមជាមួយនិងឡែន ultrawide lens ផងដែរ។ ម៉ូដែលស្តង់ដារនេះ អាចនឹងមានថ្មទំហំ 5,500mAh ឬ 5,600mAh ហើយនឹងមានការទ្រទ្រង់នូវ wireless charging ថែមទៀតផង។
Article image
ក្រឡេកមក X200 Pro ត្រូវបានគេរំពឹងថា នឹងមានអេក្រង់គែមកោងវបង្ហាញចេញបានកម្រិត 1.5K resolution ល្បឿន 120Hz។ ស្មាតហ្វូននេះមានកាមេរ៉ាទំហំ 200-Megapixel Periscope Telephoto និងកាមេរ៉ាគោលទំហំ 50-Megapixel ដែលគាំទ្រដោយ 22nm Sony sensor ហើយនិងគ្រាប់ទីបីមានទំហំ 50-Megapixel ultra-wide lens។ X200 Pro អាចនឹងមានថ្មទំហំ 6,000mAh។ បើតាមពាក្យចចាមអារ៉ាមកន្លងមក បាននិយាយថា ស្មាតហ្វូននេះអាចនឹងមានបច្ចេកវិទ្យា IP68 ឬ IP69 ហើយនិងមានការពង្រឹងទៅលើម X-axis motor សម្រាប់ការឆ្លើយតបបានលឿនជាងមុនផងដែរ។
vivo X200 Series ត្រូវគេរាយការណ៌ថា ក៏នឹងមកប្រជែងជាមួយ iPhone 16 Series ផងដែរ