ស្វែងរកពួកយើង:

vivo X200 Series នឹងប្រើប្រាស់នូវរ៉េម LPDDR5X Ultra Pro ដំបូងគេបំផុតនៅលើពិភពលោក

ដោយ

Koun Jab Luffy

11 តុលា 2024 10:58 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយងដឹងថា ស្មាតហ្វូនជំនាន់់ថ្មីរបស់ក្រុមហ៊ុន Vivo ម៉ូដែល X200 series គឺនឹងមិនត្រឹមតែជាស្មាតហ្វូនដំបូងគេដែលបំពាក់នូវបន្ទះឈីបស៊េរីថ្មី MediaTek Dimensity 9400 នោះទេ ស្មាតហ្វូននេះថែមទាំងមានការតម្លើងមកជាមួយនូវរ៉េមស៊េរីថ្មី LPDDR5X Ultra Pro ថែមទៀតផង។ ដូច្នេះផ្អែកតាមការវិវត្តិថ្មីនេះអាចនិយាយបានថា ស្មាតហ្វូននេះ នឹងមានសមត្ថភាពខ្ពស់សម្រាប់ការប្រើប្រាស់ជាក់ជាមិនខាន។
ទាក់ទងរ៉េមថ្មីនេះ ក្រុមហ៊ុន vivo នៅមិនទាន់មានការទម្លាយចេញនូវព័ត៌មានណាមួយពីរ៉េម LPDDR5X Ultra Pro នេះនៅឡើយទេ។ ប៉ុន្តែព័ត៌មានមួយចំនួនបាននិយាយថា រ៉េមនេះ នឹងមានសមត្ថភាពខ្ពស់ដូចគ្នាជាមួយនិងរ៉េម LPDDR5X RAM ដែលក្រុមហ៊ុន Samsung បានប្រកាសចេញកាលពីពេលដើមឆ្នាំនេះអញ្ចឹងដែរ។ ក្រុមហ៊ុន Samsung ធ្លាប់បានប្រកាសថា បន្ទះឈីប Dimensity 9400 ថ្មី គឺជាអាចបន្ទះឈីបដំបូងគេ ដែលនឹងមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យានេះ។
Article image
ដូច្នេះប្រសិនបើស្មាតហ្វូន X200 series ពិតជាមានការប្រើប្រាស់នូវរ៉េម Samsung LPDDR5X RAM នេះមែននោះ គឺពិតល្អខ្លាំងណាស់។ កន្លងមកក្រុមហ៊ុនSamsung បានបញ្ជាក់ថា រ៉េមនេះគឺមានការសមត្ថភាពអាចរត់បានល្បឿនដល់ទៅ 10.7Gbps ដែលបានធ្វើអោយវាក្លាយជារ៉េមដែលមានល្បឿនលឿនជាងគេបំផុតនៅក្នុងឧស្សាហកម្មនេះ។ ក្រុមហ៊ុនក៏មានការបញ្ជាក់ ប្រៀបធៀបជាមួយនិងរ៉េមជំនាន់មុនរបស់ Samsung នៅលើរ៉េមនេះ នឹងមានកម្លាំងខ្លាំងជាងមុនដល់ទៅ 25% ទៅលើ performance boost និង 30% ទៅលើ capacity។ នៅលើរ៉េមនេះ Samsung បានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីកម្រិត 12nm-class DRAM។