
កាលបង្ហាញវត្តមាននៃបងប្អូនកំពូលស្មាតហ្វូនជំនាន់ថ្មី vivo X200 Series ដែលមានដូចជា X200, X200 Pro និង X200 Pro Mini នឹងត្រូវធ្វើឡើងវេលាម៉ោង 7:00PM នាថ្ងៃទី 14 ខែតុលា នៅក្នុងប្រទេសចិន។ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុននេះ ត្រូវបានគេទម្លាយថា នឹងបំពាក់បន្ទះឈីបជំនាន់ថ្មីរបស់ MediaTek គឺ Dimensity 9400 ដែលនឹងបង្ហាញវត្តមាននៅថ្ងៃស្អែកនេះនៅប្រទេសចិន។
បើតាមរបាយការណ៍បានពិព័រណ៌នាដូចនេះថា កំពូលឈីបជំនាន់ថ្មី Dimesity 9400 របស់ MediaTek នឹងដំណើរការដោយអង្គ CPU ជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Arm ស៊េរី Arm Cortex-X925 ជា Prime-core CPU ដែលមានសមត្ថភាពដំណើរការខ្លាំងជាងមុនប្រមាណ 63% និងដំណើរការជាមួយបច្ចេកវិទ្យា AI ប្រសើរជាងមុនប្រមាណ 41% ធៀបនឹងជំនាន់ Cortex-X4។

បន្ថែមពីនេះបន្ទះឈីបជំនាន់ថ្មីនេះ ក៏បំពាក់នូវអង្គ GPU ជំនាន់ថ្មី G925-Immortalis MC12 GPU ដែលជា GPU ដ៏មានអនុភាពបំផុតរបស់ Arm ក្នុងពេលបច្ចុប្បន្ន។ ដែលតាមការធ្វើតេស្តដោយដំណើរការនៅលើ GFXBench Aztec 1440P off-screen Vulkan scene អង្គ GPU នេះ អាចដំណើរការបានដល់ 134fps ដែលមានអនុភាពខ្លាំងជាង GPU របស់ឈីប Apple A18 Pro របស់ iPhone 16 Pro Series ប្រមាណ 86% និង Snapdragon 8 Gen 3 ប្រមាណ 41%។
Vivo X200 Series នឹងក្លាយជាស្មាតហ្វូនដំបូងគេក្នុងលោកដែលបំពាក់បន្ទះឈីប MediaTek Dimensity 9400 SoC។ បើរបាយការណ៍ការធ្វើតេស្តបន្ទះឈីបកំពូលជំនាន់ថ្មីដែលប្រើនៅលើម៉ូដែល vivo X200 Pro Satellite Edition តាមរយះកម្មវិធី Antutu benchmark គឺទទួលបានពិន្ទុខ្ពស់ដល់ទៅជាង 3 លានពិន្ទុឯណោះ។ vivo X200 Pro នឹងបំពាក់នូវសែនស័រកាមេរ៉ា Periscope telephoto ទំហំ 200MP មាន aperture f/2.67 ខ្នាត 85mm ជាមួយបន្ទះឈីបជំនួយ V3+ imaging chip ដែលអាច covering focal lengths ពី 15mm ទៅ 85mm ដែលដំណើរការដូចគ្នានឹងម៉ូដែល vivo X100 Ultra បច្ចុប្បន្ននេះដែរ។

ដោយឡែកសម្រាប់ម៉ូដែល vivo X200 Pro និង X200 Pro Mini នឹងបំពាក់សែនស័រកាមេរ៉ាគោលស៊េរី Sony LYT818 ខ្នាត 23mm មាន aperture f/1.57។ សម្រាប់ម៉ូដែល X200 mini ក៏នឹងបំពាក់នូវសែនស័រ mid-telephoto periscope ខ្នាត 70mm ផងដែរ។
តាមរបាយការណ៍បានបន្ថែមទៀតថា ម៉ូដែល vivo X200 នឹងបំពាក់នូវសែនស័រមេទំហំ 50MP ជា Sony IMX921 Sensor រួមនឹងសែនស័រ telephoto ទំហំ 50MMP ជា Sony IMX882 ឬ LYT-600 Sensor។ បន្ថែមពីនេះ ស្មាតហ្វូនជំនាន់ថ្មីទាំងបីម៉ូដែលនេះ ត្រូវបានគេដឹងផងដែរថា នឹងបំពាក់សែនស័រកាមេរ៉ាទំហំ 50MP ជាសែនស័រ Samsung JN1 ជា Ultra-wide Sensor ថែមទៀតផង៕
