ស្វែងរកពួកយើង:

vivo X200 Series មានបញ្ជាក់ពីវិញ្ញាបនបត្រ 3C ជាមួយនឹងឆ្នាំងសាក 90W

ដោយ

Koun Jab Luffy

30 សីហា 2024 05:59 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះ ស្មាតហ្វូន vivo ដែលមានលេខម៉ូដែល V2415A ទើបតែទទួលបាននូវការអនុម័តដោយស្ថាប័ន 3C របស់ចិន ដោយមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះហើយ។ បើតាមការប៉ាន់ស្មាន! ស្មាតហ្វូននេះប្រហែលជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូន vivo X200 series។ យោងតាមការបង្ហាញនៅក្នុងរូបភាព Screenshot របស់ស្មាតហ្វូនមានលេខកូដ Vivo V2415 ដែលទើបតែបង្ហាញខ្លួននៅក្នុងបញ្ជី 3C នេះ គឺមានលេខ ភ្ជាប់មកជាមួយនូវឆ្នាំងសាក ដែលមានលេខម៉ូដែល V9082L0A1-CN / V9082L0E1-CN មកជាមួយផងដែរ។
ឆ្នាំងសាកថ្មីនេះ គឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 90W fast charging។ ស្មាតហ្វូននេះអាចនឹងក្លាយជាស្មាតហ្វូន flagship មួយរបស់ក្រុមហ៊ុននេះផងដែរ។ ប្រភពខាងលើបន្តថា ស្មាតហ្វូន vivo ដែលមានលេខម៉ូដែល V2415 នេះក៏បង្ហាញខ្លួននៅលើ IMEI រួចហើយដូចគ្នា ដោយម៉ូដែលនេះ អាចជាប្រភេទ global version របស់ស្មាតហ្វូន vivo V2415A ផងដែរ។ ជាមួយគ្នានេះ នៅក្នុងបញ្ជីរបស់ IMEI នេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនលេខម៉ូដែល V2415 គឺជារបស់ស្មាតហ្វូន vivo X200 ទៀតផង។
Article image
បើតាមការបញ្ជាក់ពីប្រភពខាងលើនេះបន្តថា ស្មាតហ្វូន V2415A នេះ នឹងបង្ហាញខ្លួននៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះហើយ។ ស្មាតហ្វូនត្រកូល X200 នេះ អាចនឹងមាន 3 ម៉ូដែលគឺ vivo X200, X200+ និង vivo X200 Pro។ ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប Dimensity 9400 ដែលបន្ទះឈីបនេះគ្រោងនឹងប្រកាសនៅក្នុងសប្តាហ៍ទី 3 ខែតុលាខាងមុខនេះ។ ស្មាតហ្វូន vivo X200 Ultra នឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ក្នុងឆ្នាំ 2024 ខាងមុនេះ។ ម៉ូដែល Ultra អាចនឹងមានបន្ទះឈីប Snapdragon 8 Gen 4។
Article image
សូមជំរាបថា ថ្មីៗនេះ មានការទម្លាយថា ក្រុមហ៊ុន vivo អាចនឹងបង្ហាញនូវស្មាតហ្វូន vivo Y300 Pro 5G នៅថ្ងៃទី 5 ខែកញ្ញាខាងមុខនេះនៅក្នុងប្រទេសចិន។ បើតាមរបាយការណ៍ជាច្រើននោះ ស្មាតហ្វូនថ្មីនេះគឺមានអេក្រង់ micro-quad-curved OLED display កាមេរ៉ាគោលទំហំ 50-Megapixel និងថាមពលថ្មទំហំ 6,500mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 80W fast charging៕
vivo X200 Series មានបញ្ជាក់ពីវិញ្ញាបនបត្រ 3C ជាមួយនឹងឆ្នាំងសាក 90W