ស្វែងរកពួកយើង:

vivo X200 Series នឹងបំពាក់នូវសិនស័រ Blueprint, Algorithm រួមនិងឈីបផ្ទាល់ខ្លួនទៀតផង!

ដោយ

Koun Jab Luffy

29 កក្កដា 2024 08:50 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន vivo ទើបតែប្រកាសចេញនូវជំហានបន្ទាប់របស់ខ្លួនទៅលើបច្ចេកវិទ្យាថតរូប (Imaging Technology) នៅក្នុងកម្មវិធីថតរូបភាពប្រចាំឆ្នាំរបស់ខ្លួន (Imaging Festival) នៅក្នុងទីក្រុង Qinghai ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានបង្ហាញនូវស្មាតហ្វូន Flagships ថ្មីរបស់ខ្លួន ដែលនឹងមានបំពាក់នូវសិនស័រ Blueprint Image Sensor ថ្មី ដែលអភិវឌ្ឍដោយខ្លួនឯងផ្ទាល់ថែមទៀតផង។ សេនស័រនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា VCS 3.0 Technology ហើយវាក៏ផលិតដោយដំណើរការ 22nm ថែមទៀតផង។
សិនស័រ Blueprint នេះ គឺទ្រទ្រង់នូវបច្ចេកវិទ្យា “True-TCG HDR” ដែលក្រុមហ៊ុន vivo បាននិយាយថា នឹងមានការពង្រឹងទៅលើសមត្ថភាពនៃ HDR និងវីដេអូផងដែរ។  ក្រុមហ៊ុន vivo បានដាក់នូវសិនស័រនេះ ជាមួយនឹងជំនាន់ថ្មីនៃ Blueprint Algorithm Matrix ជាពិសេសនៅក្នុងការឌីស្សាញសម្រាប់ Telephoto។ នៅក្នុង Algorithm នេះគឺមានច្រើនជាង 1 ពាន់លានប៉ារ៉ាមែត្រ ដែលនេះគឺជាគំរូមួយដ៏អស្ចារ្យនៅក្នុងស្មាតហ្វូន vivo។ ក្រៅពីនេះ ក្រុមហ៊ុននេះ ក៏បានទម្លាយនូវសិនស័រ  “Blueprint Imaging Chip” ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។
បន្ទះឈីបនេះ គឺមានការកែប្រែទៅលើ AI Portrait Algorithms ដើម្បីពង្រឹងទៅលើគុណភាពរូបភាពនៅកន្លែងដែលមានពន្លឺទាប និង Backlight Portrait ថែមទៀតផង។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន vivo ក៏បានប្រកាសថា បច្ចេកវិទ្យា imaging ថ្មីនេះ ក៏នឹងមានការបញ្ចូលនៅក្នុងស្មាតហ្វូន flagships នាពេលខាងមុខនេះ។ ក្រុមហ៊ុននេះ មិនទាន់បានបង្ហាញនូវឈ្មោះរបស់ស្មាតហ្វូននេះទេ ប៉ុន្តែបច្ចេកវិទ្យា នឹងក្លាយជាផ្នែកមួយរបស់ស្មាតហ្វូន vivo X200 Series។
ក្រុមហ៊ុន vivo ក៏បានប្រកាសថា សម្រាប់មុខងារ Humanistic Camera Mode ដែលមាននៅលើស្មាតហ្វូន vivo X100 Pro នឹងទទួលបាននូវមុខងារនេះ នៅចុងខែសីហានេះ ខណៈពេលដែលស្មាតហ្វូន X100 នឹងទទួលបាននូវដើមខែកញ្ញាខាងមុខនេះ។ ស្មាតហ្វូន vivo X90 Pro+ នេះ នឹងមានការអាប់ដេតនៅចុងខែតុលានេះ ខណៈពេលដែលស្មាតហ្វូន vivo X90 Series ដែលមាន vivo X90, X90s និង vivo X90 Pro នឹងទទួលបាននូវមុខងារនេះ នៅដើមខែវិច្ឆិកាខាងមុខនេះ៕