ស្វែងរកពួកយើង:

vivo X200 Series បំបែកកំណត់ត្រាថ្មីទៅលើការលក់ស្មាតហ្វូនទាំងអស់របស់ vivo

ដោយ

Koun Jab Luffy

20 តុលា 2024 12:09 ថ្ងៃត្រង់

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី vivo X200 series ដែលជាម៉ូដែលប្រណិតរបស់ក្រុមហ៊ុន vivo រយៈពេលខ្លីរួចមក នៅពេលនេះមានការបញ្ជាក់ថា ស្មាតហ្វូននេះ កំពុងតែមានការនាំមុខគេជាខ្លាំងនៅលើទីផ្សារ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ បានប្រកាសថា ការលក់ជាលើកដំបូងទៅលើស្មាតហ្វូនជំនាន់ថ្មី vivo X200 series របស់ខ្លួននៅពេលនេះ គឺបានចំណូលខ្ពស់ដល់ទៅ 2 ពាន់លានយ៉ន់ ដែលតួរលេខនេះ គឺជាកំណត់ត្រាថ្មីមួយសម្រាប់ក្រុមហ៊ុននេះ។ ជាមួយនិងការដាក់លក់នៅពេលនេះ vivo X200 series គឺមានចំនួនពីរម៉ូដែល ក្នុងនោះរួមមានដូចជា ម៉ូដែលស្តង់ដារ X200  និងម៉ូដែល X200 Pro។ ចំពោះម៉ូដែលស្តង់ដារ គឺមានតម្លៃ 4,299 យ៉ន់ ដែលប្រហែលជា $615 ដុល្លារ និងម៉ូដែល Pro មានតម្លៃ 5,299 យ៉ន់ ដែលប្រហែលជា $747។
ប្រភពខាងលើនេះ បានបន្តថា ក្រុមហ៊ុននេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូន X200 Pro Mini ដែលជាម៉ូដែលមួយទៀតក្នុងចំណោមម៉ូដែល vivo X200 series នៅថ្ងៃទី 25 ខែតុលខាងមុខនេះហើយ។ ដោយសារតែមានតម្រូវការខ្លាំង ដួច្នេះសម្រាប់ម៉ូដែលនេះ ក៏នឹងអាចនឹងទទួលបាននូវភាពជោគជ័យដូចគ្នាទៅនឹងម៉ូដែលខាងលើនេះជាក់ជាមិនខាន សូមជំរាបថា នៅពេលនេះ បើទោះបីជាមិនមានការប្រកាសពីតួលេខនៃការលក់នេះក៏ដោយ បើមើលទៅលើបរិមាណខាងលក់ខាងលើនេះ គឺអាចបញ្ជាក់បានថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺពិតជាមានការគាំទ្រច្រើពីសំណាក់អ្នកប្រើប្រាស់។
Article image
vivo X200 series គឺជាស្មាតហ្វូនម៉ូដែលដំបូងគេដែលមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 ហើយថែមទាំងមានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូមានសមត្ថភាពខ្ពស់ជាងមុនថែមទៀតផង។ ក្រុមហ៊ុន vivo បានប្រកាសចាប់ដៃគ្នាជាមួយនិង Zeiss ទៅលើការអភិវឌ្ឍឡែន ហើយនិងបច្ចេកវិទ្យាផលិតរូបភាពកាន់តែខ្លាំង និងសំបូរ បែបសម្រាប់ស្មាតហ្វូននេះ ជាពិសេសនៅលើស្មាតហ្វូននេះក៏មានការទ្រទ្រង់ជាមួយនិងបន្ទះឈីប V3+ ទៀតងផង។ ស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវកាមេរ៉ាថ្មីដូចគ្នា។
Article image
សម្រាប់ម៉ូដែល Pro គឺមានកាមេរ៉ាគោលទំហំ 50MP Sony LYT-818 គាំទ្រដោយសិនស័រទំហំ 1/1.28-អ៊ីង ហើយនិងមាន Aperture កម្រិត f/1.57 lens។ ចំពោះគ្រាប់ទីពីរគឺមានទំហំ 200MP telephoto lens, ហើយនិងគ្រាប់ទីបីមានទំហំ 50MP ultrawide camera។ ក្រឡេកមកមើល X200 វិញ គឺមិនមានកាមេរ៉ា 200MP នោះទេ។ ម៉ូដែលនេះ គឺនៅតែបន្តការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP Sony IMX921 មានសិនស័រ 1/1.56 អ៊ីង និងប្រើប្រាស់នូវឡែន 70mm telephoto lens ទំហំ 50MP IMX882 រួមជាមួយនិងមួយគ្រាប់ទៀតទំហំ 50MP ultrawide camera។