ស្វែងរកពួកយើង:

vivo X200 Ultra ឈរលើលំដាប់ថ្នាក់ទី 2 នៃតារាង DXOMARK ជាមួយនិងពិន្ទុ 167

ដោយ

Koun Jab Luffy

07 សីហា 2025 12:48 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការបង្ហាញជាថ្មីនៅលើបញ្ជី DXOMARK បានបញ្ជាក់ថា នៅពេលនេះ ស្មាតហ្វូន Vivo X200 Ultra បានឡើងឈរលើលំដាប់ថ្នាក់ទី 2 នៃតារាងស្មាតហ្វូនជំនាន់ថ្មីដែលមានកាមេរ៉ាខ្លាំងជាងគេបំផុតរបស់ពិភពលោក ដោយអាចធ្វើបានពិន្ទុ 167 ជាមួយនិងការធ្វើតេស្តទៅលើការថតរូបបានពិន្ទុ 173 និងវីដេអូបាន 156។ បើតាមការបញ្ជាក់នៅលើបញ្ជីនេះបានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 Ultra គឺមានសមត្ថភាពខ្ពស់នៅលើការថតរូបជាមួយនិងកម្រិតហ៊្សូម 35mm ដែលផ្តល់នូវរូបភាពស្អាត ទាំងទម្រង់នៃការហ៊្សូម និងលើកការផលិតរូបបែប high-performing ultra-wide module។
និយាយរួមទៅការផលិតរូបភាពនៅលើស្មាតហ្វូននេះ គឺអាចធ្វើអោយស្បែកស្អាត និងផ្ទៃព្រាលខាងក្រោយមានសភាព Smooth ដូចអ្វីដែលយើយបានឃើញនៅលើកាមេរ៉ា DSRL អញ្ចឹង។  សូមជំរាបថា ស្មាតហ្វូនម៉ូដែល Ultra គឺស្មាតហ្វូនដែលមានលក្ខណៈពិសេសជាងគេនៅក្នុងចំណោម X200 series។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Qualcomm មានរ៉េមទំហំ 12GB ឬ 16GB LPDDR5X Ultra RAM និងមានអង្គចងចាំ UFS 4.1 ទំហំ 256GB និង 512GB ហើយនឹង 1TB។ ស្មាតហ្វូន vivo X200 Ultra មានអេក្រង់កម្រិត 10-bit ទំហំ 6.82" LTPO AMOLED គាំដោយកម្រិតបង្ហាញចេញ QHD+ ល្បឿន 120Hz refresh rate និងមានកម្រិតពន្លឺខ្ពស់ដល់ទៅ 4,500nits។
Article image
vivo X200 Ultra មានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ Sony LYT-818 ទំហំ 1/1.28 អ៊ីង និងមានទ្រទ្រង់ដោយកម្រិត f/1.7 aperture។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះក៏នូវមានកាមេរ៉ាទំហំ 200MP ដែលជាសិនស័រ Telephoto របស់ក្រុមហ៊ុន Samsung ISOCELL HP9 កម្រិត 1/1.4 អ៊ីង ប្រើប្រាស់នូវកែវឡែនទំហំ 85mm ផងដែរ។ សម្រាប់កាមេរ៉ាគ្រាប់ចុងក្រោយ គឺមានទំហំ 50MP ដែលជាសិនស័រ Sony LYT-818 មានសមត្ថភាពខ្ពស់សម្រាប់ការផលិតរូបភាពបែប ultra-wide។
Article image
និយាយពីសមត្ថភាពនៃការថតវីដេអូវិញ នៅលើស្មាតហ្វូនជំនាន់ថ្មី vivo X200 Ultra គឺអាចថតបានកម្រិត 4K ល្បឿន 120fps ខណៈដែលកម្រិត 4K ល្បឿន 60fps video recording សម្រាប់ការគាំទ្រសម្លេងប្រព័ន្ធ Dolby Vision។ សម្រាប់កាមេរ៉ាមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 50MP។