ស្វែងរកពួកយើង:

vivo X200 Ultra ត្រូវគេទម្លាយថា នឹងការឌីស្សាញជាមួយនិងខ្នងក្រោយ Dual-Tone

ដោយ

Koun Jab Luffy

19 មីនា 2025 07:54 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន vivo ត្រូវគេរំពឹងថា នឹងរៀបចំនូវព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីមួយនៅក្នុងប្រទេសចិន ដើម្បីបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីៗរបស់ខ្លួន។ សម្រាប់ផលិតផលថ្មីៗនេះទាំងនេះ រួមមានដូចជា ស្មាតហ្វូនជំនាន់ថ្មី vivo X200 Ultra, vivo X200S, vivo Pad 4 Pro និង vivo Watch 5 ជាដើម។ ចំពោះស្មាតហ្វូនម៉ូដែល Ultra ដែលបង្ហាញខ្លួននៅឆ្នាំនេះ នឹងអាចប្រកួតប្រជែងជាមួយស្មាតហ្វូនប្រណិតៗជាច្រើន ដូចជា Xiaomi 15 Ultra, Samsung Galaxy S25 Ultra និង OPPO Find X8 Ultra ជាដើម។ មកដល់ថ្ងៃនេះ ក៏មានរបាយការណ៍ជាច្រើនទម្លាយព័ត៌មានលម្អិតអំពីស្មាតហ្វូនជំនាន់ថ្មី vivo X200 Ultra នេះផងដែរ។
ការបែកធ្លាយថ្មីនេះ គឺត្រូវបានទម្លាយចេញពី Digital Chat Station ដែលបង្ហាញពីការឌីស្សាញទៅលើស្មាតហ្វូននេះ។ អ្នកទម្លាយរូបនេះបានបន្តថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 Ultra នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ហើយនិងមាន 3 ពណ៌គឺក្រហម ខ្មៅ និងស។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវ AG Glass ជាជាងការប្រើប្រាស់នូវស្បែក Vegan Leather ។ សម្រាប់ពណ៌សរបស់ស្មាតហ្វូននេះគឺមានការឌីស្សាញទម្រង់ Dual-Toine យ៉ាងទាក់ទាញ។
Article image
ស្មាតហ្វូនជំនាន់ថ្មី vivo X200 Ultra នឹងមានកាមេរ៉ា Periscope Telephoto អមជាមួយនឹងកាមេរ៉ាទំហំ 200-Megapixel ហើយនឹងមានការគាំទ្រដោយបច្ចេកវិទ្យា Prism Technology កម្រិតខ្ពស់ទៀតផង។  ស្មាតហ្វូន vivo X200 Ultra នេះ នឹងផ្តោតខ្លាំងទៅលើការថតរូបភាពកាន់តែអស្ចារ្យ។ បើតាមការទម្លាយថ្មីនេះ បាននិយាយថាស្មាតហ្វូន vivo  X200 Ultra ថ្មីនេះ នឹងមានអេក្រង់កម្រិត 2K Micro-Quad-Curved Display គាំទ្រជាមួយនឹងគែម Ultra-Narrow Bezels ផងដែរ។
Article image
ទាក់ទងនឹងវត្តមានស្មាតហ្វូនជំនាន់ថ្មីរបស់ vivo នេះដែរ ក្រុមហ៊ុន MediaTek ដែលជាអ្នកផ្គត់ជ្គង់ឈីបដ៏ធំនោះ ក៏នឹងរៀបចំនូវព្រឹត្តិការណ៍ MediaTek Dimensity Developer Conference (MDDC) 2025 នៅថ្ងៃទី 11 ខែមេសាខាងមុខនេះដែរ។ ព្រឹត្តិការណ៍នេះនឹងមានការបង្ហាញវត្តមានរបស់បន្ទះឈីប Dimensity 9400 Plus ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន vivo X200S និង OPPO Find X8S series ផងដែរ៕
vivo X200 Ultra ត្រូវគេទម្លាយថា នឹងការឌីស្សាញជាមួយនិងខ្នងក្រោយ Dual-Tone