ស្វែងរកពួកយើង:

vivo X200 Ultra នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី 21 ខែមេសាខាងមុខនេះហើយ!

ដោយ

Koun Jab Luffy

08 មេសា 2025 08:11 ព្រឹក

អាន 2 នាទី

Article image
vivo X200s និង X200 Ultra ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន vivo ត្រូវបានគេទម្លាយថា នឹងមានការបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិននៅថ្ងៃទី 21 ខែមេសាខាងមុខនេះហើយ។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែមីនាកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏ធ្លាប់បានទម្លាយព័ត៌មានរបស់ស្មាតហ្វូនថ្មីនេះរួចហើយផងដែរ។ នៅពេលនេះ ក្រុមហ៊ុន vivo នេះ បានទម្លាយព័ត៌មានលម្អិតជាច្រើនថែមទៀតហើយ ក្នុងនោះក៏មានការបង្ហាញរូបរាងដ៏ប្រណិតនៃផ្នែកខាងក្រោយរបស់ស្មាតហ្វូន Ultra នេះផងដែរ។
ស្មាតហ្វូន vivo X200 Ultra
និយាយពីការឌីស្សាញទៅលើស្មាតហ្វូន X200 Ultra ថ្មីនេះ នឹងមានការប្រើប្រាស់ពណ៌ស ជាមួយនឹងឆ្នូតពណ៌ខ្មៅបញ្ឈរយ៉ាងស្រស់ស្អាត។ ស្មាតហ្វូននេះ នឹងមានការឌីស្សាញកាមេរ៉ាកាន់តែទាក់ទាញនិងស្រស់ស្អាតក្នុងការប្រើប្រាស់។ បើមើលទៅលើរូបភាពនេះ ស្មាតហ្វូន X200 Ultra នឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលមានទំហំ 2x  50MP 1/1.28 អ៊ីង LYT818 និង មួយគ្រាប់ទៀតមានទំហំ 200MP 1/1.4 អ៊ីង HP9X Periscope គាំទ្រជាមួយនឹងកែវឡែន 85mm focal length។ ក្រុមហ៊ុន vivo បានអះអាងថា សិនស័រទាំងនេះ គឺបំពាក់ជាមួយនឹងមុខងារ OIS នៅលើគ្រប់កែវឡែន focal lengths ហើយនិងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 4K នៅក្នុងកម្រិត 120fps។
Article image
ស្មាតហ្វូន X200 Ultra នេះ នឹងមានអេក្រង់ទំហំ 6.82-អ៊ីង Quad-Curved BOE LTPO ហើយនិងមានភ្ជាប់ជាមួយនឹងកម្រិតភាពច្បាស់ 2K resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Snapdragon 8 Elite មានថាមពលថ្មទំហំ 6000mAh ជាមួយនឹងបច្ចេកវិទ្យាសាក 90W wired ហើយនិង wireless charging។ ស្មាតហ្វូននេះ នឹងមានទ្រទ្រង់នូវ IP68/69, ultrasonic fingerprint scanner និងទ្រទ្រង់ទៅលើសេវាកម្ម Beidou-3 short message របស់ប្រទេសចិនថែមទៀតផង។
Article image
ស្មាតហ្វូន vivo X200s
បន្ថែមពីនេះទៀត ស្មាតហ្វូន vivo X200s នឹងមានឌីស្សាញជាមួយនឹងអេក្រង់រាបស្មើទំហំ 6.67-អ៊ីង កម្រិត 1.5K បន្ទះកញ្ចក់ LTPS។ ស្មាតហ្វូននេះ មានជម្រើសពណ៌ផ្កាឈូក ខៀវ ខ្មៅ និងស។ សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ នឹងមានសិនស័រគោល IMX921, JN1 ultra-wide និងមួយគ្រាប់ទៀត 3x periscope macro telephoto lens (LTY-600)។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 6000mAh ដែលទ្រទ្រង់ទៅលើ 90W fast charging ៕
vivo X200 Ultra នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី 21 ខែមេសាខាងមុខនេះហើយ!