ស្វែងរកពួកយើង:

vivo X200 Ultra នឹងប្រើប្រាស់នូវសិនស័រទំហំ 200MP ហើយនឹងបង្ហាញខ្លួននៅខែក្រោយនេះ

ដោយ

Koun Jab Luffy

27 កុម្ភៈ 2025 08:21 ព្រឹក

អាន 2 នាទី

Article image
Samsung ត្រូវបានគេមើលឃើញថា គឺជាក្រុមហ៊ុនមួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលបានផលិតនូវសិនស័រកាមេរ៉ាទំហំ 200MP ជាច្រើន ដោយកន្លងមកមានការប្រើប្រាស់នៅលើស្មាតហ្វូនប្រណិតជាច្រើនរួចមកហើយ។ សិនស័រនេះល្អ និងសក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាមួយនឹងកាមេរ៉ា Telephoto នៅលើស្មាតហ្វូន។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុននេះ មិនបានប្រើប្រាស់នូវសិនស័រទាំងនេះ នៅលើកាមេរ៉ា Zoom សម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួននៅឡើយទេ។
សម្រាប់សិនស័រថ្មីនេះ ក្រុមហ៊ុន Xiaomi និង vivo ក៏បានប្រើប្រាស់នូវសិនស័រមួយនៅក្នុងចំណោមសេនស័រជាច្រើននៅលើស្មាតហ្វូន Ultra ជាច្រើនរបស់ខ្លួន។ ក្រុមហ៊ុន vivo ទើបតែទម្លាយនូវឈ្មោះនៃសិនស័រកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូន flagship នាពេលខាងមុខរបស់ខ្លួននោះគឺ vivo X200 Ultra ។ ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់គឺ៖
1.កាមេរ៉ាគោល Wide-Angle: 50MP Sony LYT-818 (1/1.28-អ៊ីង)
2.Ultrawide: 50MP Sony LYT-818 (1/1.28-អ៊ីង)
3.Telephoto: 200MP Samsung ISOCELL HP9 (1/1.4-អ៊ីង)
Article image
ជាមួយនិងសិនស័រចំនួន 3 គ្រាប់នៅលើស្មាតហ្វូននេះ គឺផ្តល់នូវសមត្ថភាពនៃការថតរូបភាព និងវីដេអូបានល្អប្រសើរជាងស្មាតហ្វូន Flagship ជាច្រើនរបស់ក្រុមហ៊ុន Samsung។ មកដល់ពេលនេះ នៅមិនទាន់ច្បាស់ថាកម្រិត optical zoom range នៃកាមេរ៉ា Telephoto នឹងមានកម្រិតប៉ុណ្ណានោះទេ។ សម្រាប់កម្រិតភាពច្បាស់ Rresolution របស់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។
Article image
សូមជំរាបថា នេះមិនមែនជាលើកទី 1 នោះទេ ដែលក្រុមហ៊ុន vivo បានប្រើប្រាស់នូវសិនស័រកាមេរ៉ាទំហំ 200MP របស់ក្រុមហ៊ុន Samsung។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះ ក៏ប្រើប្រាស់នូវសិនស័រ 200MP ISOCELL របស់ក្រុមហ៊ុន Samsung នៅក្នុងកាមេរ៉ា Telephoto របស់ស្មាតហ្វូន vivo X100 Ultra។ ស្មាតហ្វូន vivo X200 Ultra នឹងបង្ហាញខ្លួននៅខែក្រោយនេះ ប៉ុន្តែមិនទាន់លក់នៅក្រៅទីផ្សាររបស់ប្រទេសចិននោះទេ៕