
នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានចេញមកបញ្ជាក់ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល X200 series នៅលើទីផ្សារនាថ្ងៃទី 14 ខែតុលាខាងមុខនេះហើយដែលស្មាតហ្វូននេះ គឺមាន 2 ម៉ូដែលរួមមានដូចជា Vivo X200 និង X200 Pro។ សម្រាប់ម៉ូដែល vivo X200 Ultra អាចនឹងមានការបង្ហាញវត្តមាននៅលើទីផ្សារនាដើមឆ្នាំ 2025 ខណៈដែលព័ត៌មានស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេទម្លាយជាច្រើនផងដែរ។
នៅពេលនេះ មានព័ត៌មានថ្មីមួយដែលចែកចាយដោយអ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បានធ្វើបង្ហើបពីបន្ទះឈីប ហើយព័ត៌មានកាមេរ៉ាដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីនេះហើយ។ អ្នកទម្លាយរូបនេះបានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីបដែលមានលេខ “SM8750” ដែលជាលេខម៉ូដែលរបស់ឈីប Snapdragon 8 Gen 4 ហើយសម្រាប់កាមេរ៉ាវិញ ស្មាតហ្វូនថ្មីនេះ អាចនឹងមានការប្រើប្រាស់នូវកាមេរ៉ា Periscope ដែលមានទំហំដល់ទៅ 200MP។
អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ឡែន 3 គ្រាប់ទៀត គឺនឹងមានទំហំ 50MP ដូច្នេះមានការសន្និដ្ឋានថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Vivo X200 Ultra នេះ គឺនឹងមានកាមេរ៉ា 4 គ្រាប់ ប្រៀបធៀបជាមួយនិងស្មាតហ្វូនជំនាន់មុន X100 Ultra មានកាមេរ៉ាត្រឹមតែ 3 គ្រាប់់ប៉ុណ្ណោះ។ នៅក្នុងចំណោមកាមេរ៉ាទំហំ 50MP ចំនួន 3 គ្រាប់នេះ គឺមានមួយគ្រាប់ដែលជាកាមេរ៉ាគោលគឺមានការបំពាក់នូវ “fixed large aperture”។ សម្រាប់ពីរគ្រាប់ទៀត គឺជាឡែន ultrawide និង telephoto។
នៅថ្ងៃនេះដែរក៏មានការទម្លាយចេញនូវថាមពលថ្មដែលប្រើប្រាស់នូវ X200 series ផងដែរ ដោយបញ្ជាក់ថា ស្មាតហ្វូន X200 Pro មានថ្មទំហំ 6000mAh ខណៈដែល Vivo X200 Mini អាចនឹងមានថ្មទំហំ 5700mAh និងស្មាតហ្វូនម៉ូដែលស្តង់ដារ Vivo X200 នឹងមានថ្មទំហំ 5800mAh។ Vivo X200 series នឹងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9400 ខណៈដែលម៉ូដែល X200 Ultra នឹងប្រើឈីប Qualcomm Snapdragon 8 Gen 4។ ស្មាតហ្វូននេះ មានអេក្រង់កម្រិត 2K ល្បឿន 120Hz OLED screen។
