
នៅថ្ងៃទី 14 ខែតុលាខាងមុខនេះ ក្រុមហ៊ុន Vivo នឹងមានការប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួនចំនួន 3 ម៉ូដែលនៅលើទីផ្សារប្រទេសចិនហើយ។ ស្មាតហ្វូនទាំងនេះមានដូចជា Vivo X200, X200 Pro mini និង X200 Pro។ ថ្មីៗនេះមានការទម្លាយថា ស្មាតហ្វូននេះ នឹងមានថ្មទំហំ 5700mAh។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ មានការបញ្ជាក់ជាថ្មីថា ស្មាតហ្វូនម៉ូដែលស្តងដារ vivo X200 នឹងមានការបំពាក់នូវថាមពលថ្មទំហំធំដល់ទៅ 5800mAh ដែលទំហំនេះ គឺមានទំហំធំជាងគូរប្រជែងដែលនឹងមានវត្តមាននៅលើទីផ្សារនាពេលថ្មីៗនេះ។
ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុន vivo ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាថ្ម Silicon Anode Battery tech ដែលមានមានកម្លាំងខ្លាំង និងមិនមានការតម្លើងទំហំផងដែរ។ ប្រៀបធៀបជាមួយនិងស្មាតហ្វូន Xiaomi 15 និង Oppo Find X8 គឺមានទំហំ 5400mAh និង 5700mAh។ យោងតាមអ្នកទម្លាយខាងលើនេះ ក៏មានការបន្តថា Xiaomi 15, Oppo Find X8 និង vivo X200 គឺនឹងមានការប្រើប្រាស់អេក្រង់ទំហំខុសៗគ្នាដែរ គឺមានទំហំចាប់ពី 6.3x-inch, 6.5x-inch និង 6.6x-inch។

ជាមួយគ្នានេះ អ្នកទម្លាយរូបនេះ ក៏បានធ្វើការកត់សម្គាល់ទៅលើស្មាតហ្វូនថ្នាក់ប្រណិតរបស់ក្រុមហ៊ុន vivo និង Xiaomi ផងដែរ ដោយលោកបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនទាំងពីរនេះ នឹងមានការបំពាក់នូវកម្លាំងសាក 90W fast wired charging ខណៈដែលម៉ូដែល Find X8 គឺមានកម្លាំងសាកត្រឹមតែ 80W charging ប៉ុណ្ណោះ។ មក់ដល់ពេលនេះ គេនៅមិនទាន់មានការទម្លាយព័ត៌មានពីទំហំតួខ្លួន និងទម្ងន់របស់ស្មាតហ្វូនជំនាន់ថ្មី vivo X200 នៅឡើយទេ។
