ស្វែងរកពួកយើង:

vivo X200 និង X200 Pro នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

27 តុលា 2024 11:31 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន vivo បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន vivo X200 series ដែលជាម៉ូដែល Flagship នៅលើទីផ្សារប្រទេសចិន។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេមើលឃើញថា មានការបំពាក់មកជាមួយនូវបច្ចេកវិទ្យាថ្មីៗ ហើយនិងបច្ចេកវិទ្យា AI ជាច្រើនផងដែរ។ នៅថ្ងៃនេះ យោងតាមរបាយការណ៌ថ្មី បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី X200 និង X200 Pro អាចនឹងមានការប្រកាសចេញនៅលើទីផ្សារសកលនាពេលឆាប់ៗនេះហើយ បន្ទាប់ពីបានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នថ្មីៗមួយចំនួន។
ស្មាតហ្វូន vivo X200 Pro ត្រូវបានគេមើលឃើញថា ឆ្លងកាត់ស្ថាប័ន NCC ខណៈដែល vivo X200 ឆ្លងកាត់ការចុះបញ្ជី SIRIM។ បើតាមការបញ្ជាក់ពីស្ថាប័ន NCC របស់តៃវ៉ាន់បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានលេខម៉ូដែល V2413 ហើយនៅលើបញ្ជីនេះ ក៏មានការបញ្ជាក់ពី Accessories ជាច្រើនផងដែរ។
ចំពោះម៉ូដែលស្តង់ដារ vivo X200 គឺបានឆ្លងកាត់ការចុះបញ្ជី SIRIM របស់ម៉ាឡេស៊ីរួចហើយ។ ប៉ុន្តែនៅលើបញ្ជីទាំងនេះ គឺនៅមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិ និងមុខងារថ្មី រួមនិងតម្លៃ របស់ស្មាតហ្វូនថ្មីៗនេះនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 និង X200 Pro នឹងប្រកាសចេញនៅលើទីផ្សារសកលនាពេលឆាប់ៗនេះហើយ។
Article image
សូមជំរាបថា ថ្មីៗនេះមានសេចក្តីរាយការណ៌ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានវត្តមាននៅលើទីផ្សារប្រទេសឥណ្ឌាផងដែរ។ X200 series អាចនឹងប្រកាសចេញនៅលើទីផ្សារប្រទេសនេះ នាខែធ្នូឆ្នាំ 2024 ខាងមុខនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មី ក៏នឹងមានវត្តមានម៉ូដែលថ្មីដែលមានឈ្មោះថា X200 Pro Mini ផងដែរ ដោយម៉ូដែលនេះមានករឌីស្សាញរូបរាងខុសពីគេបន្តិច គឺមានរូបរាងតូចជាម៉ូដែលផ្សេងៗនៅក្នុងត្រកូល vivo X200 Series។ សម្រាប់ម៉ូដែលនេះ គឺនៅមិនទាន់ដឹងថា មានការប្រកាសចេញនៅលើទីផ្សារសកលនៅឡើយទេ។
ស្មាតហ្វូនទាំងបីនេះ ដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9400 SoC ដូចៗគ្នា ហើយក៏មានការបញ្ជាក់ថា មានថ្មធំជាងជំនាន់មុន និងមានការទទ្រទ្រង់នូវកម្លាំងសាក 90W wired fast charging។ ស្មាតហ្វូននេះ នឹងរត់នៅលើ Android 15 OS ផ្អែកលើ OriginOS 5 ចេញពីប្រអប់តែម្តង។ សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ មានអេក្រង់ AMOLED displays គាំទ្របច្ចេកវិទ្យាអេក្រង់ LTPO support, high refresh rate, ហើយនិងមានកម្រិតពន្លឺខ្ពស់ថែមទៀតផង។
Article image
ស្មាតហ្វូនទាំងនេះមានកាមេរ៉ាក្រោយ 3 គ្រាប់ ដែលទ្រទ្រង់ដោយបច្ចេកវិទ្យា Zeiss optics ហើយនិបន្ទះឈីបជំនួយរូបភាព vivo V3+ imaging ផងដែរ។
vivo X200 និង X200 Pro នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលឆាប់ៗនេះហើយ