
ថ្មីៗនេះ ក្រុមហ៊ុន vivo បញ្ជាក់ថា ខ្លួននឹងមានបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី X200s និង X200 Ultra នៅក្នុងប្រទេសចិននៅក្នុងខែមេសានេះហើយ ដោយស្មាតហ្វូនម៉ូដែល X200 Ultra គឺជាម៉ូដែលតែមួយគត់ ដែលនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ខណៈពេលដែលស្មាតហ្វូនជំនាន់ថ្មី X200s នឹងនៅតែបន្តប្រើប្រាស់នូវបន្ទះឈីប MediaTek។ ស្មាតហ្វូន X200s អាចនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9400+ ដែលជាឈីបថ្មី upgrade ចេញពីបន្ទះឈីប Dimensity 9400។
បើតាមការបញ្ជាក់មុននេះ និយាយាថា ក្រុមហ៊ុន MediaTek មានគម្រោងក្នុងការបង្ហាញនូវបន្ទះឈីបនេះនៅក្នុងប្រទេសចិន នៅថ្ងៃទី 11 ខែមេសានេះផងដែរ ប៉ុន្តែពេលនេះ យើងបានឃើញនូវកម្លាំងរបស់បន្ទះឈីបនេះនៅលើបញ្ជី benchmark ហើយ។ នៅមុនការប្រកាសចេញជាផ្លូវការនោះ ស្មាតហ្វូន X200s បានបង្ហាញខ្លួននៅលើបញ្ជីរបស់ AnTuTu ដែលមានពិន្ទុចំនួន 2,906,450។ សម្រាប់ស្មាតហ្វូន Vivo X200 Pro ដែលជាប់ចំណាត់ថ្នាក់កំពូលនៅលើ AnTuTu នៅក្នុងខែមីនានេះគឺមានពិន្ទុត្រឹមតែ 2,902,298។
បើមើលទៅលើកម្លាំងរបស់ស្មាតហ្វូននេះ គឺមិនខុសគ្នាខ្លាំងពីសមត្ថភាពនៅលើស្មាតហ្វូន X200 Pro ដែលធ្លាប់ប្រើប្រាស់នូវបន្ទះឈីប Dimensity 9400 នោះទេ។ ស្មាតហ្វូន X200s នឹងមានអេក្រង់រាបស្មើរទំហំ 6.67-អ៊ីង ដែលជាកញ្ចក់ BOE Q10 display ហើយនឹងមានការគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate ផងដែរ។ អេក្រង់នេះ គឺមានគែម bezels ស្តើង ហើយវាក៏បំបាក់នូវប្រព័ន្ធ single-point ultrasonic fingerprint scanner ផងដែរ។ ដូចគ្នាទៅនឹងស្មាតហ្វូន X200 អញ្ចឹង! ស្មាតហ្វូននេះ ក៏នឹងប្រើប្រាស់នូវ IP68/IP69 សម្រាប់ការពារធូលី និងការជ្រាបទឹកថែមទៀតផង។
បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 3 គ្រាប់ម៉ាក ZEISS ដែលកាមេរ៉ាគោលមានទំហំ 50MP មានភ្ជាប់មកជាមួយនឹង OIS និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide lens ហើយនិងគ្រាប់ទីបីមានទំហំ 50MP LYT-600 periscope telephoto lens គាំទ្រជាមួយនឹងការហ៊្សូម 3x zoom ហើយនិងអាចថត macro បានថែមទៀតផង។ សម្រាប់ focal lengths របស់ឡែន គឺមានចាប់ពី 15mm ទៅដល់ 70mm ហើយសម្រាប់ variable aperture គឺចាប់ពី f/1.57 និង f/2.57។

ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 6,200mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកកម្លាំង 90W wired និង 40W wireless charging។ ស្មាតហ្វូន X200 គឺមានថាមពលថ្មត្រឹមតែ 5,700mAh និងមិនមានបច្ចេកវិទ្យា wireless charging នោះទេ។ ស្មាតហ្វូន X200s នេះនឹងមានពណ៌ Soft Purple, Mint Green, ស និងខ្មៅសម្រាប់ជ្រើសរើស៕
