ស្វែងរកពួកយើង:

vivo X300 ត្រូវបានគេទម្លាយថា នឹងក្លាយជាស្មាតហ្វូន Compact Flagships ល្អបំផុត

ដោយ

Koun Jab Luffy

27 សីហា 2025 12:20 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន vivo ត្រូវគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីត្រកូល vivo X300 series ស៊េរីថ្មីរបស់ខ្លួននៅខែកញ្ញាខាងមុខនេះហើយ ដែលស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីប Dimensity ជំនាន់ចុងក្រោយ ហើយនិងការពង្រឹងទៅលើបច្ចេកវិទ្យាកាមេរ៉ាកាន់តែខ្លាំងក្លាជាងមុនថែមទៀតផង។ នៅថ្ងៃនេះ តាមពាក្យចចាមអារ៉ាមថ្មីមួយ បានបង្ហើបថាស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានទំហំតូច ងាយស្រួលកាន់ ហើយនិងស្រួលដាក់នៅក្នុងហោប៉ាវផងដែរ។
បើតាមការចែករំលែកព័ត៌មានពីអ្នកទម្លាយ Yogesh Brar បានអះអាងថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 នេះ នឹងក្លាយជាស្មាតហ្វូន Flagship ដែលមានរូបរាងតូច ហើយនឹងមានការ Upgrade ច្រើនទៅលើប្រព័ន្ធកាមេរ៉ា។ ខណៈដែលអ្នកទម្លាយរូបនេះនៅមិនទាន់ទម្លាយទំហំអេក្រង់ស្មាតហ្វូននេះ មានការរំពឹងថា ស្មាតហ្វូនថ្មីនេះ នឹងមានអក្រង់ប្រហែលគ្នាជាមួយអេក្រង់ X300 Pro Mini។ ដូច្នេះ ម៉ូដែលនេះ អាចនឹងក្លាយជាស្មាតហ្វូន Compact Flagships ល្អបំផុត សម្រាប់ឆ្នាំ 2025 និង 2026។
Article image
គួរបញ្ជាក់ថា បើមើលទៅលើស្មាតហ្វូន vivo X200 ដែលបង្ហាញខ្លួនមុននេះ គឺមានអេក្រង់ទំហំ 6.67 អ៊ីង និងមានទម្ងន់ 197g ខណៈដែលស្មាតហ្វូន X200 Pro Mini មានអេក្រង់ទំហំ 6.31 អ៊ីង និងមានទម្ងន់ 187g។ សម្រាប់ X300 និង X300 Pro Mini នៅមិនទាន់ច្បាស់ថាទំហំប៉ុណ្ណានោះទេ។ ទាក់ទងកាមេរ៉ាវិញ នៅលើស្មាតហ្វូន vivo X300 នេះអាចនឹងមានកាមេរ៉ាគោលទំហំ 200MP (1/1.4″) ធំជាងកាមេរ៉ាគោលដែលប្រើប្រាស់នៅលើស្មាតហ្វូន X200 ទំហំត្រឹមតែ 50MP Sony IMX921 (1/1.56″) ប៉ុណ្ណោះ។ ចំពោះកាមេរ៉ាទីពីរមានទំហំ 50MP ultra-wide lens និងទីបីទំហំ 50MP Sony IMX882 (1/1.95″) telephoto ជាមួយនឹង 3x optical zoom។
Article image
ស្មាតហ្វូន vivo X300 នេះ ក៏បង្ហាញខ្លួននៅលើ Geekbench 6.3.0 រួចផងដែរ ដោយភ្ជាប់ជាមួយនឹងបន្ទះឈីប Dimensity 9500 ដែលមានពិន្ទុ 2352 ទៅលើការតេស្ត Single-Core និងពិន្ទុ 7129 ទៅលើការតេស្ត Multi-Core។ រីឯស្មាតហ្វូនជំនាន់ថ្មី  X300 Pro Mini នេះ ក៏នឹងប្រើប្រាស់នូវសិនស័រកាមេរ៉ា IMX882 ដែលអាចហ៊្សូមបាន 3x Telephoto ផងដែរ។ យើងនឹងទទួលបានព័ត៌មានបន្ថែមអំពីស្មាតហ្វូននេះក្នុងពេលឆាប់ៗខាងមុខទៀត!