
ក្រុមហ៊ុន vivo នឹងបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី vivo X300 និង X300 Pro សម្រាប់ទីផ្សារសកលនៅថ្ងៃទី 30 ខែតុលាខាងមុខនេះបន្ទាប់ពីក្រុមហ៊ុននេះប្រកាសស្មាតហ្វូននេះជាផ្លូវការនៅដើមខែនេះនៅក្នុងប្រទេសចិន។ស្មាតហ្វូនទាំងពីរនេះនឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9500 ហើយនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុននេះដែលនឹងប្រើប្រាស់នូវបន្ទះឈីបនេះផងដែរ។
ខណៈពេលដែលក្រុមហ៊ុន vivo មិនទាន់បញ្ជាក់លម្អិតអំពីកាលបរិច្ឆេទនៃការស្មាតហ្វូននេះសម្រាប់ទីផ្សារសកលនៅឡើយទេនោះអ្នកទម្លាយ Paras Guglani ក៏បានចែករំលែកនូវពណ៌និងទំហំរបស់ស្មាតហ្វូននេះមុនការប្រកាសជាផ្លូវការផងដែរ។តាមការបង្ហោះរបស់គាត់នៅលើ X នោះស្មាតហ្វូន vivo X300 នេះនឹងមានពណ៌ Halo Pink, Iris Purple, Mist Blue និង Phantom Black ។សម្រាប់ម៉ូដែល Global version របស់ស្មាតហ្វូននេះមានទំហំ 16GB និង 512GB ។សម្រាប់ទំហំ 1TB គឺលក់នៅក្នុងប្រទេសចិនប៉ុណ្ណោះនៅមិនទាន់លក់សម្រាប់ទីផ្សារអន្តរជាតិនោះទេ។

ស្មាតហ្វូន vivo X300 Pro នេះមាន 4 ពណ៌គឺ Mist Blue, Phantom Black, Cloud White និង Dune Brown។ដូចគ្នាទៅនឹងស្មាតហ្វូន vivo X300 ផងដែរនោះស្មាតហ្វូន Pro version នេះនឹងមានរ៉េមទំហំ 16GB និង 512GB ។អ្នកទម្លាយនេះបន្ថែមថាស្មាតហ្វូននេះនឹងមានពណ៌ផ្សេងទៀតនៅក្នុងតំបន់ជាច្រើនទៀត។នៅក្នុងប្រទេសអូស្ត្រាលីស្មាតហ្វូន vivo X300 Pro នេះនឹងមានតែពណ៌ Phantom Black និង Dune Brown ខណៈដែលស្មាតហ្វូន vivo X300 គឺនឹងមានពណ៌ផ្តាច់មុខ Red ។

គួរបញ្ជាក់ថាសម្រាប់ម៉ូដេលនៅក្នុងប្រទេសចិនស្មាតហ្វូន vivo X300 នេះមានអេក្រង់ទំហំ 6.31 អ៊ីង BOE Q10 Plus LTPO AMOLED display ជាមួយនឹងគែមស្តើង 1.05mm bezels និងវិញ្ញាបនបត្រ TÜV ។ស្មាតហ្វូននេះបំពាក់នូវកាមេរ៉ា 200MP Zeiss Super Main Camera (Samsung ISOCELL HPB), 50MP ultra-wide lens និង 50MP Zeiss APO telephoto lens សម្រាប់ 3x optical zoom ។ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខ 50MP autofocus selfie ។តាមរយៈការប្រើប្រាស់នូវបន្ទះឈីប V3+ NPU ស្មាតហ្វូននេះទ្រទ្រង់នូវ 4K 60FPS portrait video, motion tracking និង “Zero-Additive” portraits ។

ស្មាតហ្វូន vivo X300 Pro នេះមានអេក្រង់ទំហំ 6.78 អ៊ីងLTPO AMOLED display ជាមួយនឹងល្បឿន 1–120Hz refresh rate និង 1,260×2,800 resolution ។ស្មាតហ្វូននេះមានកាមេរ៉ាគោល 50MP Sony LYT-828 main sensor, 200MP telephoto lens, 50MP ultra-wide lens និងកាមេរ៉ាខាងមុខទំហំ 50MP ។ស្មាតហ្វូននេះមានថាមពលថ្មទំហំ 6,510mAh ជាមួយនឹង 90W wired និង 40W wireless charging ។ស្មាតហ្វូននេះមានកម្រាស់ 7.99mm និងទម្ងន់ 226g ៕
