
មកដល់ពេលនេះ vivo បានប្រកាសចេញនូវព័ត៌មានជាច្រើនរួចមកហើយទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មី vivo X300 និង vivo X300 Pro ដែលម៉ូដែលប្រណិតរបស់ខ្លួន។ ខណៈពេលនេះមានការទម្លាយជាថ្មីថា ស្មាតហ្វូនម៉ូដែលស្តង់ដាររបស់ X300 មានការអាប់ដែតខ្លាំងមែនទែនប្រៀបធៀបជាមួយនិងជំនាន់មុន។
តាមការបង្ហាញពី vivo កាលពីម្សិលមិញនេះបានអោយដឹងថា vivo X300 នឹងមកជំនួសកន្លែង X200 Pro mini។ X300 នឹងមានអេក្រង់ទំហំ 6.31 អ៊ីង LTPO display គាំទ្រជាមួយល្បឿន 120Hz refresh rate ហើយនឹងមានគែម bezels ស្តើងជាង X200 Pro mini។
vivo X300 នឹងមានកាមេរ៉ាគោល Zeiss ទំហំ 200MP ហើយនិងមានអាប់ដែតទៅលើ Zeiss APO telephoto camera ជាមួយនិង macro ខណៈដែលកាមេរ៉ាមុខមាន Zeiss ទំហំ 50MP មានមុខងារ Autofocus។ នៅលើអេក្រង់របស់ស្មាតហ្វូនថ្មីនេះក៏មានការបំពាក់នូវសិនស័រស្កែនម្រាមដៃ Ultrasonic ដែលមានសមត្ថភាពសំគាល់ម្រាមដៃបានលឿនជាងមុនដល់ទៅ 20% ប្រៀបធៀបជាមួយនិងម៉ូដែលមុន។

ជាមួយគ្នានេះនៅលើស្មាតហ្វូននេះថែមទាំងមានការបំពាក់នូវបន្ទះទប់ការឡើងកំដៅមាទំហំធំជាង X200 Pro mini ដល់ទៅ 17% ទៀតផង។ ក្រុមហ៊ុន vivo បានបញ្ជាក់ទៀតថា នៅលើស្មាតហ្វូនស៊េរីថ្មី X300 ក៏នឹងមានការប្រើប្រាស់នូវរន្ធ USB 3.2 port និងប្រព័ន្ធសម្លេង LHDC lossless audio ដែលគាំទ្រដោយ wireless ផងដែរ។ vivo X300 series នឹងមានការបំពាក់មកជាមួយនូវបន្ទះឈីប MediaTek Dimensity 9500 SoC ដូចគ្នា។ តាមការទម្លាយចេញពី Digital Chat Station អោយដឹងថា ស្មាតហ្វូននេះអាចនឹងមានការប្រកាសចេញនៅលើទីផ្សារចិននាថ្ងៃទី 13 ខែតុលាខាងមុខនេះហើយ។
