ស្វែងរកពួកយើង:

vivo X300 អាចថតវីដេអូ Cinematic Portrait បានល្អជាង iPhones ស៊េរីថ្មី!

ដោយ

Koun Jab Luffy

19 កញ្ញា 2025 09:08 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី vivo X300 ត្រូវគេប្រទះឃើញនៅលើបញ្ជី Geekbench នាពេលថ្មីៗនេះ ជាមួយនឹងបន្ទះឈីប Dimensity 9500។ សម្រាប់បន្ទះឈីបថ្មីនេះ ត្រូវបានគេដឹងថា នឹងមានការប្រកាសជាផ្លូវការនៅថ្ងៃទី 22 ខែកញ្ញាខាងមុខនេះ នៅមួយថ្ងៃមុនការប្រកាសបង្ហាញនូវបន្ទះឈីប Snapdragon 8 Elite Gen 5។ អ្វីដែលពិសេសជាងនេះទៀតនោះ ស្មាតហ្វូន vivo X300 នេះ នឹងបំពាក់នូវបន្ទះឈីប V3+ imaging ដែលអភិវឌ្ឍដោយក្រុមហ៊ុន vivo ផងដែរ។
កន្លងមកមានការបញ្ជាក់ថា បន្ទះឈីបថ្មីនេះ នឹងអនុញ្ញាតអោយស្មាតហ្វូន vivo X300 នេះ មានសមត្ថភាពក្នុងការថតវីដេអូ Cinematic portrait នៅក្នុងកម្រិត 4K ល្បឿន 60fps។ បើមើលទៅលើស្មាតហ្វូន iPhone 17 Series គឺមានកម្រិតថតវីដេអូ  cinematic portrait នៅក្នុងកម្រិត 4K ល្បឿន 30fps ប៉ុណ្ណោះ។ ទាក់ទងជាមួយិងសមត្ថភាពរបស់ស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន vivo ក៏បានធ្វើការជាមួយនឹងក្រុមហ៊ុន ARM និង MediaTek ដើម្បីពង្រឹងទៅលើ NPU នៅក្នុងបន្ទះឈីប Dimensity 9500 នេះ ថែមទៀតផង។។
Article image
ថ្មីៗនេះធ្លាប់មានសេចក្តីរាយការណ៌ថា បន្ទះឈីបថ្មីនេះ នឹងមានសមត្ថភាពអាចការគណនាបានលឿនជាងមុនទៅលើការងារជាច្រើនដូចជា Focus Tracking ជាដើម។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ស្មាតហ្វូនជំនាន់ថ្មី vivo X300 Series ដែលបំពាក់នូវបន្ទះឈីប Dimensity 9500 នេះ គឺបានក្លាយជាស្មាតហ្វូនដំបូងបំផុតដែលទទួលបាននូវពិន្ទុជាង 4 លាននៅលើ AnTuTu ហើយក៏ជាស្មាតហ្វូនថ្នាក់ប្រណិតដំបូងគេនៅលើពិភពលោក ដែលមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP ចំនួន 2 គ្រាប់៕
Article image
vivo X300 អាចថតវីដេអូ Cinematic Portrait បានល្អជាង iPhones ស៊េរីថ្មី!