ស្វែងរកពួកយើង:

vivo X300 Max ដែលនឹងមកជាមួយ Vivo X300 Ultra បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C ហើយ

ដោយ

Koun Jab Luffy

13 កុម្ភៈ 2026 11:57 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន vivo ត្រូវគេរំពឹងថា នឹងរៀបចំនូវព្រឹត្តិការណ៍ដ៏ធំមួយនៅប្រទេសចិននៅខែក្រោយនេះ ហើយនៅក្នុងព្រឹត្តិការណ៍នេះ នឹងមានការបង្ហាញនូវផលិតផលជាច្រើន រួមមានដូចជា vivo X300 Ultra, vivo X300 Max, vivo Pad 6 Pro ហើយអាចនិងមានកាមេរ៉ា vlogging ដំបូងបំផុតរបស់ខ្លួនមកជាមួយផងដែរ។ នៅក្នុងចំណោមផលិតផលទាំងនេះ ស្មាតហ្វូន  X300 Ultra និងថេប្លេត Pad 6 Pro ក៏ទទួលបាននូវការអនុម័តនៅក្នុងវិញ្ញាបនបត្រ 3C certification platform របស់ចិនផងដែរ។ នៅពេលនេះ មានស្មាតហ្វូនម៉ូដែល Max បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C Database នៅមុនការប្រកាសជាផ្លូវការណ៌។
នៅក្នុងបញ្ជី 3C ខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី vivo នឹងមានលេខកូដ V2548A ហើយក៏បង្ហាញខ្លួនជាមួយនឹង 90W Charger។ នៅក្នុងរបាយការណ៍ជាច្រើនមុននេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានឈ្មោះហៅថា vivo X300 Max ហើយនឹងមានដាក់លក់សម្រាប់ទីផ្សារប្រទេសចិនប៉ុណ្ណោះ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា vivo X300s ដែលប្រកាសចេញកាលពីមុននេះ។
Article image
ផ្អែកតាមការទម្លាយចេញពី Digital Chat Station នៅលើ Weibo បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Max នេះ មានអេក្រង់ទំហំ 6.78 អ៊ីង LTPO OLED panel គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន120Hz refresh rate។ សម្រាប់មុខងារសុវត្ថិភាពស្មាតហ្វូននេះ គឺមានការបំពាក់នូវសិនស័រស្កែនម្រាមដៃជំនាន់ថ្មី Ultrasonic។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះវិញ! vivo X300 Max ថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 200MP, Ultra-Wide lens និង 50MP Periscope Telephoto Lens ជាមួយនឹង Macro ដែលមានការសហការជាមួយនឹងក្រុមហ៊ុន Zeiss។
Article image
ស្មាតហ្វូនជំនាន់ថ្មី vivo X300 Max នឹងមានការដាក់អោយដំណើរការនៅប្រព័ន្ធប្រតិបត្តិការ Android 16 ផ្អែកជាមួយនឹង OriginOS 6 ហើយនិងទ្រទ្រង់នូវ band N79 នៅក្នុងប្រទេសចិនទៀតផង។ ទៅលើកម្លាំងតហ្វូនជំនាន់ថ្មីនេះបំពាក់នូវបន្ទះឈីប Dimensity 9500 និងមានថាមពលថ្មទំហំ 7,000mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាក 90W fast charging។ ស្មាតហ្វូននៅលើនេះ ក៏មានការប្រើប្រាស់នូវ IP68/69 សម្រាប់ការពារទឹក និងធូលីផងដែរ៕
vivo X300 Max ដែលនឹងមកជាមួយ Vivo X300 Ultra បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C ហើយ