ស្វែងរកពួកយើង:

vivo X300 Pro នឹងបំពាក់នូវសិនស័រ Sony IMX09A និងមានការទ្រទ្រង់បច្ចេកវិទ្យា HDR ថ្មីទៀតផង!

ដោយ

Koun Jab Luffy

28 មិថុនា 2025 09:20 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន vivo ទើបតែរៀបចំនូវព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងប្រទេសចិន ដែលនេះគឺជាបង្ហាញស្មាតហ្វូនបត់បាន X Fold 5 រួមជាមួយនឹងផលិតផលជាច្រើនទៀត។ នៅពេលនេះ មានដំណឹងថ្មីមកថា ក្រុមហ៊ុន vivo បានត្រៀមបញ្ចេញនូវស្មាតហ្វូនថ្មីត្រកូល vivo X300 Series ថែមទៀតហើយ ដែលនេះស្មាតហ្វូនថ្មីនេះ នឹងមាន 4 ម៉ូដែល រួមមានដូចជា ស្មាតហ្វូន vivo X300, X300 Pro Mini, X300 Pro និង X300 Ultra។
យោងតាមការបែកធ្លាយមួយចេញពីអ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី vivo X300 Pro នឹងប្រើប្រាស់នូវកាមេរ៉ាគោលដែលសិនស័រថ្មីរបស់ Sony ដែលមានលេខ IMX09A។ អ្នកទម្លាយរូបបនេះ បន្តថា ស្មាតហ្វូនថ្មីនេះនឹងមានការបំពាក់នូវសិនស័រ IMX09A គាំទ្រដោយកាមេរ៉ាទំហំ 50-Megapixel sensor ដែលមានកម្រិត 1/1.28-អ៊ីង optical format ហើយនិងមានទំហំ 1.22μm pixel។ សិនស័រនេះ នឹងមានកាប្រើប្រាស់នូវបច្ចេកវិទ្យា UHCG (Ultra High Conversion Gain) circuit ដើម្បីពង្រឹងទៅលើពន្លឺចូលបានល្អជាងមុនមួយកម្រិតទៀតផង។
Article image
បន្ថែមពីនេះទៀតនោះ នៅលើសិនស័រនេះ ក៏មានការទ្រទ្រង់ទៅលើ DCG HDR (dual conversion gain high dynamic range) និងបច្ចេកវិទ្យា “DCG+VS” ផងដែរ។ បន្ថែមពីនេះ DCS បញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 របស់ក្រុមហ៊ុន MediaTek។
Article image
ស្មាតហ្វូន vivo X300 និង vivo X300 Pro mini នឹងប្រើប្រាស់នូវបន្ទះឈីបដូចគ្នានេះ ខណៈពេលដែលស្មាតហ្វូន Ultra នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite 2។ សូមជំរាបថា តាមរយៈនៃការបែកធ្លាយចុងក្រោយនេះ បាននិយាយថា ក្រុមហ៊ុន vivo អាចនឹងបង្ហាញចេញស្មាតហ្វូន vivo X300 series នៅក្នុងខែតុលាឆ្នាំ 2025 នេះ៕
vivo X300 Pro នឹងបំពាក់នូវសិនស័រ Sony IMX09A និងមានការទ្រទ្រង់បច្ចេកវិទ្យា HDR ថ្មីទៀតផង!