
ថ្មីៗនេះមានការលចចេញនូវរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនដែលមានលេខម៉ូដែល V2502A/DA និង V2509A គឺជាលេខសម្គាក់របស់ស្មាតហ្វូន vivo X300 Series ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាចុងខែកញ្ញាខាងមុខនេះ។ ថ្មីៗនេះ ស្មាតហ្វូនដែលមានលេខកូដ V2509A គឺបានបង្ហាញខ្លួននៅលើ Geekbench រួចហើយ ដោយភ្ជាប់ជាមួយនឹងបន្ទះឈីប Dimensity 9500 ខណៈដែលកាលពីពេលមុននេះ លេខកូដ V2502A/DA ក៏ទើបតែទទួលបានការបញ្ជាក់វិញ្ញាបនបត្រ Radio ផងដែរ។
នៅពេលនេះ មានរបាយការណ៍មួយចេញពី XpertPick បានអោយដឹងថា ស្មាតហ្វូនដែលមានលេខម៉ូដែល V2502A/DA គឺមានអនុម័តចេញពី CMIIT នៅក្នុងប្រទែសចិនរួចហើយ។ នៅក្នុងវិញ្ញាបនបត្រខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនដែលមានលេខម៉ូឌែល V2502A និង V2502DA ទទួលបានការអនុម័តចេញពី MIIT របស់ចិន។
ស្មាតហ្វូនទាំងពីរនេះ គឺមានលក្ខណៈសម្បត្តិជាច្រើនដូចគ្នា។ V2502DA គឺមានទ្រទ្រង់នូវមុខងារ Beidou-3 short messaging តាមរយៈ Satellite connectivity ខណៈពេលដែលលេខកូដ V2502A មិនមានមុខងារនេះទេ។ សម្រាប់ស្មាតហ្វូនដែលទ្រទ្រង់ទៅលើ satellite នេះ អាចជាស្មាតហ្វូន vivo X300 Pro ខណៈពេលដែលកូដ V2502A/DA នៅមិនទាន់ដឹងថាជាស្មាតហ្វូនណានោះទេ។

នៅក្នុងបញ្ជីរបស់ CMIIT នេះ ថែមទាំងមានការទម្លាយថាស្មាតហ្វូនដែកនឹងលក់នៅក្នុងប្រទេសចិនថ្មីនេះ នឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 16 គាំទ្រដោយស្បែកកម្មវិធី OriginOS 6 ទៀតផង។ ស្មាតហ្វូនថ្មីនេះ នឹងមានថាមពលថ្មទំហំ6,375mAh ដែលនៅលើទីផ្សារគេហៅថា 6,500mAh នោះ។ ស្មាតហ្វូន Vivo X300 និង X300 Pro នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី 22 ខែកញ្ញាខាងមុខនេះ។

គួរបញ្ជាក់ថា កន្លងមក មានការបែកធ្លាយជាច្រើនបញ្ជាក់ថា ស្មាតហ្វូន X300 នឹងមានអេក្រង់ទំហំ 6.3-អ៊ីង ខណៈពេលដែលស្មាតហ្វូន X300 Pro នឹងមានអេក្រង់ទំហំ 6.8-អ៊ីង។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Vivo ក៏បានធ្វើការនៅលើស្មាតហ្វូន X300 Ultra ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះជាមួយនឹងបន្ទះឈីប Snapdragon 8 Elite 2 ផងដែរ។ ខណៈ X300 និង X300 Pro នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន និងនៅក្នុងទីផ្សារសកលក្នុងពេលឆាប់ៗនេះ គេនៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូន X300 Ultra នឹងបង្ហាញខ្លួននៅក្រៅទីផ្សាររបស់ចិនឬយ៉ាងណា៕
