ស្វែងរកពួកយើង:

vivo X300 Pro និង OPPO Find X9 Pro នឹងក្លាយជាគូរប្រជែងដ៏ខ្លាំងនៅខែតុលាខាងមុខ

ដោយ

Koun Jab Luffy

08 កញ្ញា 2025 08:52 ព្រឹក

អាន 2 នាទី

Article image
យោងតាមការទម្លាយថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុន vivo និង OPPO អាចនឹងប្រជែងគ្នាខ្លាំងនៅខែក្រោយនេះ ជាមួយនឹងវត្តមានស្មាតហ្វូនប្រណិត Flagship ជំនាន់ថ្មីរបស់ខ្លួន។ ខណៈដែលក្រុមហ៊ុន vivo បានប្រកាសត្រៀមខ្លួននៅក្នុងការប្រកាសស្មាតហ្វូនជំនាន់ថ្មី X300 Pro នោះ ក្រុមហ៊ុន OPPO ក៏បានប្រកាសថា ខ្លួននឹងបង្ហាញចេញនូវស្មាតហ្វូន Find X9 Pro ដូចគ្នា។ ស្មាតហ្វូនទាំងពីរនេះ ត្រូវបានគេបកញ្ជាក់ថា នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9500 ដូចគ្នា។ ថ្មីៗនេះ មានការទម្លាយថា ស្មាតហ្វូនទាំងពីរនេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលដូចគ្នាផងដែរ។
គួររំលឹកផងដែរថា ស្មាតហ្វូន vivo X200 Pro និង OPPO Find X8 Pro ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ត្រូវបានបំពាក់នូវនូវសិនស័រកាមេរ៉ា Sony LYT-818 និងសិនស័រ LYT-808។ ថ្មីនេះ ក្រុមហ៊ុន vivo បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Pro នឹងមានការប្រើប្រាស់នូវសិនស័រកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ Sony LYT-828។ តាមការបញ្ជាក់អ្នកគ្រប់គ្រងផលិតផល OPPO Find Series លោក Zhou Yibao បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OPPO Find X9 Pro ក៏នឹងមានកាមេរ៉ាគោលដូចគ្នា។
Article image
បើតាមអ្នកទម្លាយ Experience More វិញបានបង្ហើបអោយដឹងថា សម្រាប់សិនស័រ Sony LYT-818 នឹងមានការប្រើប្រាស់នូវ Single-Frame Triple Conversion គាំទ្រជាមួយនឹងកម្រិត 86dB Dynamic Range។ ហើយបើមើលទៅលើសិនស័រ LYT-828 ថ្មីនេះវិញ គឺមានការប្រើប្រាស់នូវ HF-HDR (Hybrid-Frame HDR) ដែលមានការបញ្ចូលនូវ Multi-Frame Synthesis នៅលើ Dual Conversion Gain (DCG) ដែលជួយបង្កើននូវប្រសិទ្ធិភាពនៃការប្រើប្រាស់ថាមពលខ្ពស់សម្រាប់ផ្នែករូបភាព និងវីដេអូ។
ទាក់ទងនឹងកាមេរ៉ាផ្សេងទៀតនៅលើស្មាតហ្វូន vivo X300 Pro និង OPPO Find X9 Pro វិញ គឺមានឡែន Ultra-Wide។ ស្មាតហ្វូន vivo X300 Pro និង OPPO Find X9 Pro នឹងបំពាក់នូវកាមេរ៉ាដូចគ្នាទំហំ  50MP Samsung JN5។ ក្រុមហ៊ុន vivo បានបញ្ជាក់ថា កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន vivo X300 Pro នេះ នឹងមានបំពាក់នូវកាមេរ៉ា Samsung HPB 200MP  Periscope Telephoto។ សម្រាប់ស្មាតហ្វូន OPPO X9 Pro នឹងបំពាក់នូវកាមេរ៉ាទំហំ 200MP Samsung HP5 Periscope Telephoto ៕
Article image
vivo X300 Pro និង OPPO Find X9 Pro នឹងក្លាយជាគូរប្រជែងដ៏ខ្លាំងនៅខែតុលាខាងមុខ