
ថ្មីៗនេះក្រុមហ៊ុន vivo X300 Pro ទើបតែបង្ហាញចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេស ចិន។ហើយពេលនេះស្មាតហ្វូនថ្មីនេះបានចាប់ផ្តើមបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសជាច្រើននៅទ្វីបអ៊ឺរ៉ុបជាមួយនឹងជើង Photography Kit សម្រាប់ប្រើប្រាស់ផ្តាច់មុខនៅលើស្មាតហ្វូននេះ។ស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់ថ្មី vivo X300 ផងដែរក្រុមហ៊ុននេះទើបតែទម្លាយនូវស្មាតហ្វូន vivo X300 Pro នៅក្នុងទីផ្សារអ៊ឺរ៉ុបដែលមានការផ្លាស់ប្តូរដ៏ធំមួយនោះគឺទំហំថាមពលថ្ម។
ស្មាតហ្វូនជំនាន់ថ្មីនេះមានការបន្ថយនូវថាមពលថ្មពីទំហំ 6,510mAh មកកាន់ទំហំ 5,440mAh សម្រាប់ទីផ្សារសកល។ក្រៅពីនេះស្មាតហ្វូនម៉ូដែលនេះមានអេក្រង់ទំហំ 6.78 អ៊ីង LTPO AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងគែម 1.1mm uniform bezels ហើយនិងល្បឿន 120Hz refresh rate។ស្មាតហ្វូនថ្មីនេះប្រើប្រាស់នូវបន្ទះឈីបDimensity 9500 ដែលបង្កើនល្បឿនរលូនក្នុងការប្រើប្រាស់ដែលជំនួយដល់ការលេងហ្គេមការងារ AI និងការងារជាច្រើនទៀតផង។
ស្មាតហ្វូន vivo X300 Pro នេះមានកាមេរ៉ាទំហំ 50MP Sony LYT-828 (1/1.28″, f/1.57) និង 50MP Samsung JN1 ultra wide (1/2.76″) ហើយនិងទំហំ 200MP Samsung HPB telephoto (1/1.4″) សម្រាប់ការថត Zoom បានយ៉ាងលម្អិតបំផុត។សម្រាប់ការថតរូបភាព Selfie និងវីដេអូខលនោះកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 50MP JN1 ( ជាមួយនឹងមុខងារ Autofocus)។ក្រុមហ៊ុន vivo បានធ្វើការជាមួយនឹងក្រុមហ៊ុន Zeiss សម្រាប់ប្រព័ន្ធកាមេរ៉ាចុងក្រោយបំផុតនៅលើស្មាតហ្វូន Flagships នេះផងដែរ។

ស្មាតហ្វូនថ្មីនេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 16 OS ជាមួយនឹងOriginOS 6, stereo speakers, IP68 + IP69 សម្រាប់ការពារការជ្រាបទឹកនិងធូលី។បន្ថែមពីនេះក្រុមហ៊ុន vivo ក៏ប្រកាសបង្ហាញនូវ photography kit របស់ខ្លួនសម្រាប់ទីផ្សារក្រៅពីប្រទេសចិនផងដែរ។ស្មាតហ្វូននេះនឹងមានទំហំ 16GB+512GB ហើយវាមានតម្លៃចាប់ពី 1399 អ៊ឺរ៉ូ៕
