ស្វែងរកពួកយើង:

vivo X300 Series ទទួលបានពិន្ទុខ្ពស់ដល់ទៅជាង 4 លាននៅលើបញ្ជី AnTuTu

ដោយ

Koun Jab Luffy

12 កញ្ញា 2025 09:49 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានទម្លាក់នូវព័ត៌មានថ្មីមួយទៀតរបស់ស្មាតហ្វូនស៊េរីថ្មី vivo X300 Series ដោយមានភ្ជាប់មកជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ នៅក្នុងនោះក៏មានការបង្ហាញនូវពិន្ទុដែលទទួលបានពីការធ្វើតេស្តនៅលើ AnTuTu Benchmark ផងដែរ។ យោងតាមការទម្លាយរួបភាពជាច្រើននៅលើ Weibo របស់លោក Han Boxiao ដែលជាអ្នកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន vivo បានបង្ហាញថាថា ស្មាតហ្វូនជំនាន់ថ្មី vivoX300 series មានពិន្ទុច្រើនជាង 4 លាននៅលើ AnTuTu Benchmark។
នៅលើបញ្ជីនេះ បានបញ្ជាក់ច្បាស់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន vivo នឹងមានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9500 SoC។ បើតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន vivo ក៏បានបញ្ជាក់ថា ស្មាតហ្វូន vivo X300 នឹងជំនួសវត្តមានស្មាតហ្វូន vivo X200 Pro Mini។ ស្មាតហ្វូន X300 នឹងមានអេក្រង់ទំហំ 6.31-អ៊ីង 8T LTPO Display គាំទ្រជាមួយនឹងពន្លឺ 1-nit Brightness ហើយនិងមានសិនស័រស្កែនម្រាមដៃ Ultrasonic Fingerprint Scanner រួមជាមួយនិង APO Periscope Telephoto Lens ក៏ដូចជារន្ធ USB ដែលមានល្បឿនលឿនជាងមុនថែមទៀតផង។
Article image
បន្ថែមពីនេះ ក៏មានការបញ្ជាក់ទៀតថា ស្មាតហ្វូន vivo X300 Pro នេះនឹងប្រើប្រាស់នូវ X-Axis Linear Vibration Motor ដែលពង្រឹងទៅលើភាពងាយស្រួលក្នុងការលេងហ្គេមបានយ៉ាងល្អបំផុត។ ស្មាតហ្វូន vivo X300 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Signal Amplifier ដែលមានការពង្រឹងខ្លាំងទៅលើ WiFi និង Cellular Connectivity។
Article image
ស្មាតហ្វូនម៉ូដែល Pro នេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវ Dual UFS 4.1 4-Lane Storage ថែមទៀតផង។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន vivo បានអោយដឹងថា បច្ចេកវិទ្យាថ្មីនេះ នឹងមានការពង្រឹងទៅលើល្បឿននៃការ Read/Write ច្រើនជាងមុនដល់ទៅ 70%។ ស្មាតហ្វូន vivo X300 series នេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែតុលាខាងមុខនេះ៕
vivo X300 Series ទទួលបានពិន្ទុខ្ពស់ដល់ទៅជាង 4 លាននៅលើបញ្ជី AnTuTu