
យោងតាមការចេញផ្សាយថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី vivo X300 Series នឹងបង្ហាញខ្លួនជាមួយនឹងការអាប់ដែរខ្លាំងមែនទែន។ នៅលើស្មាតហ្វូននេះ ក្រុមហ៊ុននេះ មានការពង្រឹងទៅលើបន្ទះឈីប និងកាមេរ៉ា ហើយបន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏មានការប្រើប្រាស់ជាមួយនឹង Ecosystem របស់ក្រុមហ៊ុន Apple បានទៀតផង។ សម្រាប់មុខងារថ្មីនេះ គឺមានទម្រង់ស្រដៀងគ្នាទៅនឹងកម្មវិធី AirDrop ដែលអាចធ្វើការចែករំលែក File Sharing បានយ៉ាងងាយស្រួលបំផុត។
តាមការបញ្ជាក់ចេញពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន vivo នៅលើបណ្តាញ Weibo បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី X300 Pro និងស្មាតហ្វូន X300 គឺនឹងមានការបង្ហាញខ្លួនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 16 នៅលើ OriginOS 6។ សម្រាប់ស្មាតហ្វូន X300 Pro នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9500 ដែលនឹងអាចប្រជែងគ្នាជាមួយនឹងស្មាតហ្វូន iPhone 17 series បានថែមទៀតផង។

ដូចគ្នាទៅនឹងកម្មវិធី AirDrop របស់ក្រុមហ៊ុន Apple ផងដែរ សម្រាប់កម្មវិធី File Sharing ថ្មីនៅលើ OriginOS 6 នេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការផ្ញើ File Wireless រវាងស្មាតហ្វូន Vivo និងឧបករណ៍ Apple ជាច្រើនទៀតដូចជា Macs និង iPads ជាដើម។ ការតភ្ជាប់នេះ គឺតាមរយៈVivo Account ដោយមិនចាំបាច់ប្រើប្រាស់ខ្សែ ឬការភ្ជាប់ WIFI នោះទេ។ សម្រាប់មុខងារនេះ អាចដំណើរការបាននៅលើ Vivo Ecosystem ហើយអាចភ្ជាប់គ្នាជាមួយនឹងផលិតផលជាច្រើនទៀតរបស់ក្រុមហ៊ុន Apple។

សម្រាប់ស្មាតហ្វូនជាច្រើនទៀតដូចជា iQOO 15 ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite 2 នឹងដំណើរការជាមួយនឹង OriginOS 6 និង file-sharing Tool ផងដែរ។ ស្មាតហ្វូន X300 Pro នេះ នឹងបំពាក់នូវកាមេរ៉ាខាងក្រោយ 4 គ្រាប់ជាមួយនឹងម៉ាក Zeiss។ ប្រសិនបើកម្មវិធី File-sharing ទម្រង់ AirDrop នេះ ពិតជាដំណើរការយ៉ាងរលូនមែននោះ វាអាចអនុញ្ញាតអោយអ្នកប្រើប្រាស់អាចភ្ជាប់ដំណើការរវាងស្មាតហ្វូន Android និងកុំព្យូទ័រ Apple បានយ៉ាងរលូន៕
