
និយាយពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Vivo X100 Ultra និង X200 Ultra នាពេកន្លងមក គឺក្រុមហ៊ុនដាក់លក់ផ្តាច់មុខសម្រាប់តែទីផ្សាររបស់ប្រទេសចិនប៉ុណ្ណោះ។ នៅថ្ងៃនេះមានរបាយការណ៍ថ្មីមួយ ទម្លាយថា ឆ្នាំនេះ សម្រាប់ global version របស់ស្មាតហ្វូន Vivo X300 Ultra អាចនឹងមានវត្តមាននៅលើទីផ្សារសកលហើយ បន្ទាប់ពីគេបានឃើញថា ស្មាតហ្វូននេះ បង្ហាញខ្លននៅលើ IMEI database។ ស្មាតហ្វូនថ្មីនេះ ទទួលបាននូវការអនុម័តចេញពី EEC ដោយមានកាបង្ហើបអំពីពេលវេលាក្នុងការប្រកាសចេញនៅលើទីផ្សារសកលផងដែរ។ នៅក្នុងពេលជាមួញគ្នានេះដែរ ស្មាតហ្វូនជំនាន់ថ្មី iQOO 15 Ultra ក៏ទទួលបាននូវការអនុម័តចេញពី SRRC របស់ចិនផងដែរ។
សម្រាប់ global version របស់ស្មាតហ្វូន Vivo X300 Ultra នេះ គឺមានលេខកូដ V2562 គឺទទួលបាននូវការអនុម័តចេញពី EEC របស់អ៊ឺរ៉ុបហើយ។ ខណៈមិនទាន់មានការទម្លាយអំពីពេលវេលានៃការសម្ភោធន៍ជាផ្លូវការនោះ ស្មាតហ្វូននេះ ត្រូវបានគេដឹងថា បានត្រៀមបង្ហាញខ្លួននៅក្នុងទីផ្សារសកលហើយ។ របាយការណ៍ថ្មីនេះ បានទម្លាយបន្ថែមថា ស្មាតហ្វូន X300 Ultra នេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែមីនាឆ្នាំ 2026 ខាងមុខនេះ ហើយនឹងបន្តបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងពេលជាមួយគ្នា ឬត្រីមាសទី 2 ឆ្នាំ 2026 ខាងមុខនេះ។

ខណៈដែលស្មាតហ្វូនជំនាន់ថ្មី X300 និង X300 Pro មានការបំពាក់នូវបន្ទះឈីប Dimensity 9500 នោះ ស្មាតហ្វូន X300 Ultra នេះ នឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5។ ហើយទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះវិញ គឺមានកាមេរ៉ាគោលទំហំ 200MP LYT-901 គាំទ្រជាមួយនឹងមុខងារ OIS គ្រាប់ទីពីរទំហំ 50MP Sony LYT-828 ultra-wide និងទីបីទំហំ 200MP Samsung HPB periscope telephoto។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 7,000mAh ។

សម្រាប់ស្មាតហ្វូន iQOO 15 Ultra វិញ គឺមានលេខម៉ូដែល V2546A ហើយនឹងទទួលបានការអនុម័តចេញពី SRRC របស់ចិនផងដែរ។ ខណៈពេលដែលស្មាតហ្វូននេះ នឹងមានលក្ខណៈសម្បត្តិជាច្រើនដូចទៅនឹងស្មាតហ្វូន iQOO 15 នេះ ស្មាតហ្វូនថ្មីនេះ មានគោលដៅសម្រាប់អ្នកប្រើប្រាស់ជាច្រើនដូចជាអ្នកបង្កើតមាតិកាលេងហ្គេម Streamers និងអ្នកលេងដែលចូលចិត្តការប្រកួតប្រជែង។ ស្មាតហ្វូននេះ នឹងមានមុខងារថ្មីៗជាច្រើនដែលក្នុងនោះមាន Gaming Shoulder Buttons និង Active Cooling Fan ផងដែរ៕
