vivo X300 Ultra, X300s និង Pad 6 Pro នឹងប្រកាសជាផ្លូវការនៅថ្ងៃទី 30 ខែមីនានេះហើយ

យោងយាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានអះអាងថា ក្រុមហ៊ុន vivo នឹងបង្ហាញស្មាតហ្វូនស៊េរីថ្មី vivo X300 Ultra នៅក្នុងប្រទេសចិន នៅក្នុងខែនេះហើយ ដោយនៅព្រឹត្តិការណ៌នោះ ក្រុមហ៊ុននេះ អាចនឹងប្រកាសចេញនូវផលិត ផលជាច្រើនទៀតផងដែរក្នុងនោះមានស្មាតហ្វូន vivo X300s, Vivo Pad 6 Pro និងកាមេរ៉ា vlogging ថ្មីផងដែរ។ ថ្មីៗនេះ ក៏មានការទម្លាយអំពីកាលបរិច្ឆេទនៃការលក់ទៅលើផលិតផលថ្មីៗនេះផងដែរ។ ការបែកធ្លាយនេះទម្លាយអំពីរ៉េម ម៉េមូរី និងពណ៌របស់ផលិតផលទាំង 3 នេះហើយ។
តាមការបញ្ជាក់នៅក្នុងរូបភាព screenshot នេះ បញ្ជាក់ថា ស្មាតហ្វូន vivo X300 Ultra, vivo X300sនិង vivo Pad 6 Pro ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅថ្ងៃទី 30 ខែមីនានេះហើយស្របពេលជាមួយគ្នានេះ ក៏មានព័ត៌មានដូចគ្នានេះ បញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ អាចរកទិញបានចាប់ពីថ្ងៃទី 3 ខែមេសានេះទៀតផង។ មើលទៅលើអ្នកលេងលើអ៊ីនធឺណិតជាច្រើនចែករំលែករូបភាពនេះ នៅលើអនឡាញ មានរបង្ហើបថា ព័ត៌មាននេះ មានបែកធ្លាយចេញពីហាងលក់រាយ (Retail Channel) ។

ស្មាតហ្វូន vivo X300 Ultra នេះមាន 4 ទំហំគឺ 12GB+256GB, 12GB+512GB, 16GB+512GB និង16GB+1TB ។ សម្រាប់ម៉ូឌែល Top-end នេះគឺទ្រទ្រង់នូវ Satellite Communication។ សម្រាប់ពណ៌របស់ស្មាតហ្វូននេះ គឺពណ៌បៃតង ខ្មៅ និងទឹកប្រាក់។ បើមើលទៅលើស្មាតហ្វូន vivo X300s នេះ មានទំហំ 12GB+256GB, 12GB+512GB, 16GB+512GB និង 16GB+1TB។ ស្មាតហ្វូនថ្មីនេះ មានពណ៌បៃតង ស្វាយ ស និងខ្មៅ។ សម្រាប់ថេប្លេត vivo Pad 6 Pro នេះមាន 5 ទំហំគឺ 8GB+256GB, 12GB+256GB, 12GB+512GB, 16GB+512GB និង 16GB+1TB ។ ថេប្លេតនេះមានពណ៌ខៀវ ស្វាយ និងប្រផេះ។

មកដល់ពេលនេះ នៅមិនទាន់មានការប្រកាសថា ថេប្លេត vivo Pad 6 Pro នឹងបង្ហាញខ្លួននៅទីផ្សារសកលនោះទេ។ ស្មាតហ្វូន vivo X300 Ultra នឹងបង្ហាញខ្លួននៅលើទីផ្សារសកលនៅក្នុងត្រីមាសទី 2 នេះ ខណៈពេលដែលស្មាតហ្វូន X300s អាច នឹងបង្ហាញខ្លួននៅទីផ្សារប្រទេសចិនឆាប់ៗនេះផងដែរ។ ស្មាតហ្វូននេះ អាចនឹងក្លាយជា Rebrand ទៅឈ្មោះថ្មី vivo X300T សម្រាប់ទីផ្សារប្រទេសឥណ្ឌា៕
