ស្វែងរកពួកយើង:

vivo X300 Ultra នឹងនាំយនូវកម្រិតពណ៌ថ្មីមួយទៀតជាមួយកាមេរ៉ា 5MP Multispectral Lens

ដោយ

Koun Jab Luffy

19 មករា 2026 10:10 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន vivo ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នៅក្នុងប្រទេសចិននាខែមីនាឆ្នាំ 2026 ខាងមុខនេះហើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ មានពាក្យចចាមអារ៉ាមថ្មីមួយ ទម្លាយនូវព័ត៌មានលម្អិតជាច្រើនអំពីកាមេរ៉ារបស់ស្មាតហ្វូននេះ។ នៅពេលនេះ មានការបែកធ្លាយថ្មីមួយចេញពី Digital Chat Station ដោយបានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នឹងផ្តល់នូវកម្រិតពណ៌ច្បាស់កម្រិតថ្មីមួយទៀត។
យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយថ្មីនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 នេះ នឹងប្រើប្រាស់នូវកាមេរ៉ា multi-spectral។ ស្មាតហ្វូនថ្មីនេះ មានប្រើប្រាស់នូវសិនស័រ resolution multi-spectral sensor ខ្ពស់បំផុតរបស់ក្រុមហ៊ុន vivo (ប្រហែលជា 5MP) ជាមួយនឹងទំហំសិនស័រធំជាងមុន និងពណ៌កាន់តែច្បាស់ជាងមុន ដែលធ្វើការពង្រឹងទៅលើគុណភាពរូបភាព និងវីដេអូបានយ៉ាងល្អ។ គាត់បញ្ជាក់ថា សិនស័រនេះ នឹងក្លាយជាដំណោះស្រាយ  multi-spectral imaging ដ៏ល្អបំផុតសម្រាប់ឆ្នាំនេះ។
Article image
សិនស័រ  5MP multi-spectral sensor នេះ អាចធ្វើការពង្រឹងទៅលើកម្រិតពណ៌ Skin tones និង white-balance តាមរយៈការចាប់រូបភាពពណ៌យ៉ាងច្បាស់ល្អ។ កាមេរ៉ានេះ អាចនឹងមានការពង្រឹងទៅលើមុខងារ HDR បាន្បាស់នៅក្នុងលក្ខខណ្ឌពន្លឺខុសៗគ្នាក៏មិនជាបញ្ហានោះទេ។ តាមរបាយការណ៍ជាច្រើននេះ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន vivo X300 Ultra នេះ នឹងមានកាមេរ៉ាសិនស័រ Sony LYT-901 ទំហំ 200MP មានមុខងារ OIS, Sony LYT-828 ទំហំ 50MP ultra-wide lens ហើយនិង Samsung HPB ទំហំ 200MP periscope telephoto។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 50MP ជាមួយនឹងការទ្រទ្រង់នូវ autofocus ផងដែរ។
ភាពទាក់ទាញមួយនៅក្នុងចំណោមភាពទាក់ទាញជាច្រើន គឺទ្រទ្រង់ទៅលើ Multi-Focal-Length Continuous Optical Zoom។ គួររំលឹកផងដែរថា ស្មាតហ្វូនជំនាន់ថ្មី vivo X200 Ultra បានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ មានបំពាក់នូវ Action Button សម្រាប់ចុចទៅកាន់មុខងារកាមេរ៉ា។ របាយការណ៍ជាច្រើនបញ្ជាក់ថា សម្រាប់មុខងារនេះ ប្រហែលជាមិនមានវត្តមាននៅលើស្មាតហ្វូន vivo X300 Ultra នោះទេ។
Article image
របាយការណ៍ជាច្រើនថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នេះ នឹងបង្ហាញខ្លួនឆាប់ៗនេះនៅលើទីផ្សារសកល។ រហូតមកទល់ពេលនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ទទួលបានវិញ្ញាបនបត្រនៅក្នុងអ៊ឺរ៉ុប និងឥណ្ឌូនេស៊ីផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងត្រីមាសទី 2 ឆ្នាំនេះ៕