
យោងពាក្យចចាមអារ៉ាមថ្មីមួយបានទម្លាយចេញនូវព័ត៌មានលម្អិតអំពីស្មាតហ្វូនស៊េរីថ្មី vivo X300 Ultra។ នៅក្នុងការបែកធ្លាយថ្មីនេះ ត្រូវបានអ្នកទម្លាយ Digital Chat Station បញ្ជាក់ព័ត៌មានលម្អិតអំពីអេក្រង់ និងការឌីស្សាញរបស់ស្មាតហ្វូន X300 Ultra នេះផងដែរ។ នៅក្នុងព័ត៌មានខាងលើនេះ បន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នេះ នឹងមានអេក្រង់រាបស្មើរទំហំ 6.82-អ៊ីង Flat BOE display ជាមួយនឹងកម្រិតភាពច្បាស់ 2K resolution។ អេក្រង់ស្មាតហ្វូននេះ នឹងមានគែម bezels ស្តើងទៅលើជ្រុងទាំង 4 ហើយនឹងមានកម្រិត adaptive refresh rates ខ្ពស់ផងដែរ។
អ្វីដែលគួរអោយកត់សម្គាល់នោះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការដកចេញនូវប៊ូតុង (Action button) ដែលកាលមុនធ្លាប់មាននៅលើស្មាតហ្វូន Vivo X200 Ultra។ នៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានកាមេរ៉ាមូលដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន X200 Ultra ផងដែរ។ កាមេរ៉ារបស់ស្មាតហ្វូន X300 Ultra នេះ 2 គ្រាប់ មានទំហំ 200-megapixel អមជាមួយនឹងគ្រាប់ទីបីមានទំហំ 50-megapixel ultra-wide sensor។
នៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូននេះ គឺគាំទ្រដោយសិនស័រ Sony LYT-901 sensor ហើយនិងមានការទ្រទ្រង់នូវ continuous optical zoom ពិតជាល្អឥតខ្ចោះសម្រាប់ការថតប្រចាំថ្ងៃ។ សម្រាប់កាមេរ៉ា ultra-wide និង periscope telephoto នេះនឹងប្រើប្រាស់នូវសេនស័រ Sony LYT-828 និង Samsung HPB sensors ។ ស្មាតហ្វូន X300 Ultra នេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 និងថាមពលថ្មទំហំ 7,000mAh។ ស្មាតហ្វូននេះប្រើប្រាស់នូវ ultrasonic in-screen fingerprint sensor និង Android 16 ជាមួយនឹង OriginOS 6។

តាមព័ត៌មានថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុន vivo ត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន X300 Ultra នៅក្នុងប្រទេសចិននៅក្នុងខែមីនាឆ្នាំ 2026 ខាងមុខនេះហើយស្របពេលដែលរបាយការណ៍ថ្មីនេះ បានទម្លាយថា សម្រាប់ Global version នៃស្មាតហ្វូន Vivo X300 Ultra ដែលមានលេខកូដ V2562 ទើបតែទទួលបានវិញ្ញាបនបត្រ EEC ផងដែរ៕
