Vivo X300 Ultra បង្ហាញខ្លួនជាមួយកាមេរ៉ា 200MP គាំទ្រ Sony LYTIA 901 និងមានបច្ចេកវិទ្យា Zoom កម្រិតអាជីព!

បន្ទាប់ពីការទម្លាយព័ត៌មានអស់ជាច្រើនសប្តាហ៍កន្លងមក នៅទីបំផុតក្រុមហ៊ុន vivo បានបង្ហាញស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra ជាផ្លូវការនៅក្នុងប្រទេសឥណ្ឌាហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ បំពាក់នូវម៉ូឌុលកាមេរ៉ាមូល និងមានដាក់មកនូវ សិនស័រ ultra-wide ទំហំ 50MP ដែលជាប្រភេទ Sony LYTIA 818 ទំហំ 14mm ទ្រទ្រង់ជាមួយនូវកម្រិត f/2.0 aperture, ហើយនិងមានមុខងារ OIS រួមនិងបច្ចេកវិទ្យា VCS Bionic Spectrum ជំនាន់ទី 3 ថែមទៀតផង។
Vivo X300 Ultra មានកាមេរ៉ាគោលទំហំ 35mm ប្រើប្រាស់នូវសិនស័រទំហំ 200MP Sony LYTIA 901 ទ្រទ្រង់ជាមួយនឹង f/1.85 Aperture ងាយស្រួលក្នុងការចាប់ពន្លឺចូល និងកាត់បន្ថយទៅលើការ reflection។ សម្រាប់កាមេរ៉ា Telephoto វិញ គឺមានការគាំទ្រដោយកែវឡែន 85mm និងប្រើប្រាស់នូវសិនស័រទំហំ 200MP Samsung HP0 sensor ហើយនិងមកជាមួយនូវមុខងារទប់លំនឹង 3-Degree Gimbal-Level Stabilization ដែលទ្រទ្រង់ទៅលើ 60 Autofocus ទៀតផង។ ស្មាតហ្វូននេះ មានពណ៌ Victory Green និង Eclipse Black ហើយនឹងមានបំពាក់នូវ IP68 និង IP69 សម្រាប់ការពារទឹក និងធូលីផងដែរ។

បន្ថែមពីនេះ នៅលើស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra ក៏អាចប្រើប្រាស់បានជាមួយនឹងឧបករណ៌ជំនួយកាមេរ៉ា External Teleconverter Modules ចំនួន 2 ដោយទី 1 គឺជា Zeiss Telephoto Extender Gen 2 Ultra ដែលមានកម្រិត 400mm focal length ប្រើប្រាស់នូវរចនាសម្ព័ន្ធ 15-element optical structure និងទី 2 Non-ultra Zeiss Telephoto Extender Gen 2 វិញប្រើប្រាស់នូវឡែន 200mm focal length ជាមួយនឹង 8.7x optical zoom ។
សម្រាប់ Telephoto Extenders ទាំងពីរនេះ ក៏មានការបំពាក់នូវ CIPA 6.5-Rated Stabilization ការទ្រទ្រង់នូវស្តង់ដារ ZEISS APO Optical Standards និងមុខងារ Autofocus ល្បឿន 60fps។ ក្រុមហ៊ុន vivo បានហៅបច្ចេកវិទ្យានេះថា “ZEISS Master Lenses Collection”។ ទៅលើការថតវីដេអូស្មាតហ្វូន X300 Ultra គឺអាចធ្វើបានកម្រិត 4K ល្បឿន120fps Dolby Vision និង 4K ល្បឿន 120fps 10-bit Log recording នៅគ្រប់ Lenses ទាំងអស់។ ក្នុងនោះ ក៏មានមុខងារ OIS ផងដែរ។ ជាពិសេសនៅលើកាមេរ៉ាទាំងអស់ក៏មាន 4-Microphone array និងទ្រទ្រង់នូវ 3D LUT imports ទៀតផង។

ស្មាតហ្វូនថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 របស់ក្រុមហ៊ុន Qualcomm អមជាមួយរ៉េម16GB LPDDR5X RAM និងអង្គចងចាំ 512GBUFS 4.1 Storage។ បន្ថែមពីនេះ ក្រុមហ៊ុន vivo ក៏បំពាក់នូវ Thermal Management និង Liquid Cooling Vapor Chamber ដែលអាចកាត់បន្ថយទៅលើសីតុណ្ហភាពដល់ទៅ 14% និងមាន Vapor Chamber ធំជាងមុន 22% ផងដែរ។
ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.82 អ៊ីង កម្រិត 2K LTPO AMOLED display រត់ជាមួយនឹងល្បឿន 144Hz refresh rate, HDR10+ និងមានកម្រិត 2160Hz PWM dimming។ ស្មាតហ្វូននេះ ដំណើរការនូវ Android 16 ជាមួយនឹង OriginOS 6។ស្មាតហ្វូននេះមានថាមពលថ្មទំហំ 6,600mAh ជាមួយនឹង 90W wired charging, 40W wireless charging និង reverse wireless charging ។

ស្មាតហ្វូន vivo X300 Ultra ដែលមានទំហំ 12GB/512GB និង 16GB/512GB នៅក្នុងប្រទេសឥណ្ឌាដែលមានតម្លៃ Rs 159,999 និង Rs 169,999។ សម្រាប់ 400mm Telephoto Extender មានតម្លៃ Rs 27,999 ខណៈពេលដែល imaging grip kit មានតម្លៃ Rs 11,999 ។ អ្នកអាចធ្វើការកម្មង់ទិញស្មាតហ្វូនេះនៅលើហាង Flipkarts និងហាងលក់របស់ Vivo ចាប់ពីថ្ងៃនេះ ហើយការដឹកជញ្ជូន គឺនឹងចាប់ផ្តើមពីថ្ងៃទី 14 ខែឧសភានេះ៕
