
ថ្មីៗនេះ អ្នកទម្លាយ Digital Chat Station បានចេញមកបញ្ជាក់អំពីលក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូនស៊េរីថ្មី Vivo ដែលជាម៉ូដែលថ្មីនៅក្នុងស្មាតហ្វូនត្រកូល vivo X300 series ដែលគ្រោងនឹងមានការប្រកាសចេញនៅពេលខាងមុខនេះ។ បើមើលនៅក្នុងការបង្ហោះនៅលើ Weibo របស់អ្នកទម្លាយរូបនេះ ក៏មានការបញ្ចេញនូវព័ត៌មានលម្អិតអំពីស្មាតហ្វូន flagship នេះផងដែរ។ គួរបញ្ជាក់ថា តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន កន្លងមក គឺធ្លាប់បាននិយាយថា ស្មាតហ្វូន X300 series នេះអាចនឹងបង្ហាញខ្លួនជាផ្លូវការនៅដើមខែកញ្ញានេះនៅក្នុងប្រទេសចិន។
ស្មាតហ្វូនជំនាន់ថ្មីរបស់ vivo flagship នេះ ត្រូវបានគេទម្លាយថា នឹងមានកាមេរ៉ាគោលទំហំ 200MP កម្រិត 1/1.4-អ៊ីង គ្រាប់ទីពីរមានទំហំ 50MP ultra-wide lens និងគ្រាប់ទីបីមានមំហំ 50-Megapixel IMX882 Telephoto គាំទ្រជាមួយនឹង 3x optical zoom។ នៅលើកាមេរ៉ាស្មាតហ្វូននេះ ក៏មានបំពាក់នូវ optical stabilization system ក្នុងការពង្រឹងទៅលើការ Focus កាន់តែល្អផងដែរ។


នៅលើស្មាតហ្វូន vivo X300 នេះ ក៏នឹងមានមុខងារពិសេសៗជាច្រើនដូចជា waterproofing, wireless charging, សិនស័រស្កែនម្រាមដៃ ultrasonic fingerprint scanner នៅលើអេក្រង់ដែលមានទំហំ 6.3-អ៊ីងផងដែរ ហើយទំហំនេះ ក៏បានធ្វើអោយ ស្មាតហ្វូននេះក្លាយជាស្មាតហ្វូន Flagships តូចបំផុតរបស់ក្រុមហ៊ុន Vivo នៅក្នុងពេលប៉ុន្មានឆ្នាំនេះទៀតផង។ ស្មាតហ្វូននេះនឹងមានឈ្មោះហៅថា vivo X300 នៅពេលដែលវាមានវត្តមាននៅលើទីផ្សារ។

សម្រាប់ការប្រៀបធៀបជាមួយស្មាតហ្វូន vivo X200 ដែលបង្ហាញខ្លួននៅក្នុងខែតុលាឆ្នាំមុននេះ គឺមានអេក្រង់ទំហំ 6.67-អ៊ីង កាមេរ៉ាគោលទំហំ 50MP VCS និងមានថាមពលថ្មទំហំ 5800mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 90W wired charging។ ស្មាតហ្វូននេះ អាចនឹងក្លាយជាការបោះជំហានថ្មីមួយទៀតនៅក្នុងបច្ចេកវិទ្យានៃការថតរូបភាពរបស់ម៉ាកយីហោស្មាតហ្វូននេះ។

បន្ថែមពីនេះ នៅក្នុងការបែកធ្លាយមួយទៀត ក៏មានការបញ្ជាក់ថា កាមេរ៉ាទំហំ 200MP periscope sensors ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន X100 Ultra និង X200 Pro កម្លងមក នឹងផ្លាស់ប្តូរទៅកាន់សិនស័រ 200-MP Samsung ISOCELL HP9 វិញ ដែលសិនស័រនេះ គឺអាចទ្រទ្រង់នូវកម្រិតថតវីដេអូបាន 8K ល្បឿន 30fps និង 4K ល្បឿន 120fps ហើយក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា Tetrapixel ផងដែរដើម្បីបង្កើនគុណភាពរូបភាពកាន់តែច្បាស់បំផុតក្នុងការប្រើប្រាស់៕
