ស្វែងរកពួកយើង:

vivo X500 Pro Max នឹងបំពាក់នូវកាមេរ៉ាទំហំ 50MP LOFIC និង 200MP Periscope Telephoto

ដោយ

ជុំ ប៉េងលីន

27 មេសា 2026 01:50 រសៀល

អាន 2 នាទី

Article image
vivo X500 Pro Max នឹងបំពាក់នូវកាមេរ៉ាទំហំ 50MP LOFIC និង 200MP Periscope Telephoto
ថ្មីៗនេះ មានការបែកធ្លាយថ្មីមួយ បានបន្តទម្លាយអំពីទំហំអេក្រង់របស់ស្មាតហ្វូនត្រកូល vivo X500 Series។ ខណៈដែល ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានការឌីស្សាញរូបរាងមានទំហំតូចនោះ មានការបញ្ជាក់ថា ក្រុមហ៊ុន vivo អាចនឹងបន្ថែមនូវស្មាតហ្វូន Flagship ថ្មីមួយទៀតដែលមានអេក្រង់ទំហំធំដល់ទៅ 6.59-អ៊ីង។ នៅក្នុងការបែកធ្លាយថ្មីនេះ ដោយអ្នកទម្លាយ Smart Pikachu ដែលទើបតែទម្លាយនូវព័ត៌មានលម្អិតរបស់ស្មាតហ្វូន Vivo X500 Pro Max នេះហើយ។

នៅក្នុងការបែកធ្លាយនេះ បញ្ជាក់ថា ស្មាតហ្វូន vivo X500 series នេះ នឹងមានទំហំអេក្រង់ចំនួន 2 នោះគឺ 6.4-អ៊ីង និង 6.9-អ៊ីង។ សម្រាប់ស្មាតហ្វូនអេក្រង់ទំហំ 6.9-អ៊ីង នេះ គឺមានឈ្មោះហៅថា vivo X500 Max។ ស្មាតហ្វូន vivo X500 Max នេះ ត្រូវបានតេស្ត៍ជាមួយនឹងកាមេរ៉ាគោលទំហំ 50MP LOFIC ទៀតផង។


សូមជំរាបថា LOFIC (Lateral Overflow Integration Capacitor) គឺជាបច្ចេកវិទ្យាសិនស័រកាមេរ៉ា ដែលត្រូវបានគេឌីស្សាញក្នុងពង្រឹងទៅលើ Dynamic range អោយកាន់តែធំ។ សម្រាប់កាមេរ៉ាមួយទៀតនៅលើស្មាតហ្វូន vivo X500 Pro Max នេះគឺមានទំហំ 200MP Periscope Telephoto។ ក្រុមហ៊ុន vivo ក៏អាចនឹងដាក់បញ្ចូលនូវ Multispectral ក្នុងការពង្រឹងទៅលើពណ៌ និង white balance ផងដែរ។

Article image
ស្មាតហ្វូនសូមជំរាបថា vivo X500 ថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9600 ខណៈពេលដែលស្មាតហ្វូន vivo X500 Pro Max នេះប្រើប្រាស់នូវបន្ទះឈីប Dimensity 9600 Pro។ បន្ទះឈីប Dimensity 9600 ប្រើប្រាស់នូវដំណើរការ 3nm ផ្អែកទៅលើ version ថ្មីនៃស្ថាបត្យកម្ម Dimensity 9500+ Architecture។ សម្រាប់ម៉ូឌែល Pro គឺប្រើប្រាស់នូវស្ថាបត្យកម្ម 2nm ជាមួយនឹង Dual Ultra-Core ដែលមានការពង្រឹងទៅលើ performance និង Power efficiency។ ស្មាតហ្វូនvivo X500 series នេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែកញ្ញាឆ្នាំនេះ៕
Article image
vivo X500 Pro Max នឹងបំពាក់នូវកាមេរ៉ាទំហំ 50MP LOFIC និង 200MP Periscope Telephoto