
នៅថ្ងៃនេះ vivo បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូន vivo Y100 5G នៅប្រទេសឥណ្ឌូនេស៊ីហើយ ដោយម៉ូដែលថ្មីនេះ គឺមានការតម្លើងនូវមុខងារប្រើប្រាស់ថ្មីៗជាច្រើន។ ស្មាតហ្វូនថ្មីនេះ បាននឹងកំពុងតែធ្វើអោយទីផ្សារមួយចំនួនមានការប្រកួតប្រជែងខ្លាំងមែនទែន តាមរយៈនៃការតម្លើងនូវមុខងារថ្មីៗ រួមជាមួយនិងបច្ចេកវិទ្យាថ្មីៗដែលផ្តល់នូវបទពិសោធន៌កាន់តែសំបូរបែបសម្រាប់អ្នកប្រើប្រាស់។ បន្ទះឈីប Snapdragon 4 Gen 2 SoC និងមានកាមេរ៉ាក្រោយ 3 គ្រាប់។
ស្មាតហ្វូន Vivo Y100 5G ថ្មីនេះ មានការបំពាក់នូវអេក្រង់ទំហំ 6.67-អ៊ីងប្រភេទអេក្រង់ AMOLED បង្ហាញចេញបានកម្រិត Full HD+ Display និងមានល្បឿន 120Hz refresh rate ហើយនិងមានកម្រិតពន្លឺ 1,200nits។ ស្មាតហ្វូននេះមានខ្នងក្រោយឌីស្សាញពីផ្លាស្ទិក និងមានកម្រ៉ាស់ស្តើង។ សម្រាប់កម្លាំងម៉ាស៊ីនស្មាតហ្វូននេះ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 4 Gen 2 SoC រ៉េមទំហំ 8GB LPDDR4x និងមានអង្គចងចាំទំហំ 256GB UFS 2.2។

នៅលើស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide lens ខណលដែលគ្រាប់ទីបី គឺជា flicker sensor។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 8MP។ សម្រាប់ថាមពលថ្ម គឺមានទំហំ 5000mAh គាំទ្រដោយកម្លាំងសាក 80W fast charging។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវមុខងារតភ្ជាប់ WiFi, Bluetooth 5.0 និង NFC។ ចំពោះប្រព័ន្ធសុវត្ថិភាពវិញនៅលើស្មាតហ្វូននេះមានប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង និងមាន dual speakers ហើយនិងរត់នៅលើ Android 14 ផ្អែកជាមួយ FunTouch OS 14។

ស្មាតហ្វូនថ្មីដែលមានទំហំ 8GB+128GB មានតម្លៃ IDR 3,899,000 (~Rs 20,470; ~$245) និងទំហំ 8GB+256GB មានតម្លៃ IDR 4,199,000 (~Rs 22,050; ~$265) ហើយនិងមានជម្រើសពីរពណ៌គឺ black onyx និង purple orchid។
