
ថ្មីៗនេះ ក្រុមហ៊ុន vivo ទើបតែបង្ហាញចេកនូវស្មាតហ្វូន vivo Y200t និង vivo Y200 GT នៅក្នុងប្រទេសចិន។ នៅក្នុងនោះ ក្រុមហ៊ុននេះ ក៏បានប្រកាសចេញស្មាតហ្វូន Vivo Y200 ដែលមានលក្ខណៈសម្បត្តិប្រសើរជាងស្មាតហ្វូនពីរមុននេះផងដែរ។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិ មុខងារ និងតម្លៃរបស់ស្មាតហ្វូន Y200។ បើតាមការបញ្ជាក់ខាងលើនេះ បានបន្តថា ស្មាតហ្វូន vivo Y200 មានវិមាត្រ 164.36x74.75x7.75 ឬ 7.61mm និងទម្ងន់187g ឬ190g។
ស្មាតហ្វូន vivo Y200 នេះ បានបំពាក់នូវអេក្រង់ទំហំ 6.78-អ៊ីង AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ Full HD resolution ទំហំ 2400x1080 pixels និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 8-MP ខណៈដែលកាមេរ៉ាខាងក្រោយមានទំហំ 50-MP និង 2-MP Depth Sensor។ ស្មាតហ្វូន vivo Y200 នេះ មានបន្ទះឈីប Snapdragon 6 Gen 1 រ៉េមទំហំ 8GB និង 12GB ហើយនិងម៉េមូរីទំហំ 128GB និង 256GB ហើយនិងទំហំ 512GB។ ស្មាតហ្វូន vivo Y200 នេះដំណើរការនូវ Android 14 និង OriginOS 4។

ស្មាតហ្វូន vivo Y200 មានថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging ហើយនិង មានការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និង WIFI 6, Bluetooth 5.1 រួមនិង USB-C Port ផងដែរ។ ស្មាតហ្វូនVivo Y200 នេះ មាន 4 ទំហំ ដែលបបង្ហាញខ្លួនៅលើទីផ្សារប្រទេសចិន នៅក្នុងនោះរួមមានដូចជា 8GB+128GB, 8GB+256GB, 12GB+256GB និង 12GB+512GB ហើយនិងមានតម្លៃ 1,599 យ៉ន់ (~$225), 1,799 យ៉ន់ (~$250), 1,999 យ៉ន់ (~$280) និង 2,299 យ៉ន់ (~$325)។ ស្មាតហ្វូន vivo Y200 មានជម្រើស 3 ពណ៌ គឺពណ៌ ខ្មៅ ស និងពណ៌ទឹកក្រូច៕
