ស្វែងរកពួកយើង:

vivo Y300 Pro 5G នឹងបង្ហាញខ្លួនជាមួយអេក្រង់ OLED ទំហំ 6.77-អ៊ីង ថ្មទំហំ 6,500mAh គាំទ្របច្ចេកវិទ្យាសាក 80W

ដោយ

Koun Jab Luffy

29 សីហា 2024 08:50 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ស្មាតហ្វូនម៉ូដែល vivo ថ្មីដែលមានលេខម៉ូដែល V2410A ត្រូវបានអនុម័តដោយវិញ្ញាបនបត្រ 3C របស់ប្រទេសចិនហើយដោយស្មាតហ្វូនជំនាន់ថ្មីនេះ គឺត្រូវគេជឿជាក់ថា គឺជាស្មាតហ្វូន vivo Y300 Pro 5G។ នៅពេលនេះ ស្មាតហ្វូននេះក៏បានបង្ហាញខ្លួននៅលើប្រព័ន្ធ Database របស់ស្ថាប័ន Geekbench ផងដែរ។
នៅថ្ងៃនេះ លោក Jia Jingdong ដែលជាអនុប្រធានរបស់ក្រុមហ៊ុន vivo និងអ្នកគ្រប់គ្រងនៃម៉ាក និងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន បានបញ្ជាក់អំពីកាលបរិច្ឆេទនៃការសម្ភោធន៍ លក្ខណៈសម្បត្តិ និងការឌីស្សាញរបស់ស្មាតហ្វូន vivo Y300 Pro នេះ ថែមទៀត។
តាមការបញ្ជាក់របស់លោក Jingdong បានបន្ថែមទៀតថា ស្មាតហ្វូនជំនាន់ថ្មី vivo Y300 Pro នេះ នឹងក្លាយជាជំនាន់ថ្មីនៃត្រកូល vivo Y series ដែលមានការពេញនិយមនៅទូទាំងពិភពលោក ពីមនុស្សជាង 300 លាននាក់។ ស្មាតហ្វូននេះ បានបង្ហាញអំពីយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន vivo នៅក្នុងការបង្ហាញនូវស្មាតហ្វូន Y Series ដើម្បីប្រជែងទៅនឹងស្មាតហ្វូន Flagship ជាច្រើននៅលើទីផ្សារនោះ។
Article image
ស្មាតហ្វូនជំនាន់ថ្មី vivo Y300 Pro 5G នេះ មានបំពាក់នូវអេក្រង់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន vivo ដែលភ្ជាប់ជាមួយនឹងកញ្ចក់អេក្រង់ OLED ទំហំ 6.77-អ៊ីង micro-quad-curved។ អេក្រង់នេះ មានកម្រិតពន្លឺ Ultra-Bright 5000 nit ។ បន្ថែមពីនេះ ក៏មានប្រើប្រាស់នូវ National Ophthalmology Engineering Centre និង SGS សម្រាប់ការពារភ្នែកថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មី vivo Y300 នេះ បំពាក់នូវ SGS ដើម្បីធានាទៅលើភាពធន់នៃការធ្លាក់ ធន់នឹងធូលី និងធន់ទៅនឹងទឹកថែមទៀត។
ស្មាតហ្វូនជំនាន់ថ្មី Y300 Pro នេះ មានថាមពលថ្មទំហំ 6,500mAh Blue Ocean ហើយវាសាកថ្មម្តងប្រើប្រាស់បានដល់ទៅ 12.1 ម៉ោង។ ស្មាតហ្វូននេះមានកម្រាស់ស្តើងត្រឹមតែ 7.69mm ហើយវាឌីស្សាញ និងធន់បានដល់ជាង 5 ឆ្នាំ។ ស្មាតហ្វូននេះ ក៏ទ្រទ្រង់នូវ 80W wired charging, wireless charging និង reverse charging ផងដែរ។ បច្ចេកវិទ្យា Extreme Graphite Technology របស់ក្រុមហ៊ុន Vivo នេះក៏បង្កើនទៅលើសមត្ថភាពនៃថាមពលថ្មទៅកាន់កម្រិតខ្ពស់បំផុតផងដែរ។
Article image
កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី vivo Y300 Pro នេះ មានទំហំ 50-Megapixel និងកាមេរ៉ាខាងមុខមានទំហំ 32-Megapixel សម្រាប់ថតរូបភាព Selfie។ បើមើលទៅលើការឌីស្សាញ និងកាមេរ៉ារបស់វានោះ ស្មាតហ្វូន Y300 Pro នេះក៏ក៏មានបំពាក់នូវ Jade Ring Lens Module និង 360-Degree Sun Texture។ ស្មាតហ្វូនជំនាន់ថ្មី vivo Y300 Pro នេះមាន 4 ពណ៌គឺ Titanium, Gold Inlaid Jade, Mutton Fat White និង  Black Jade Black។ ស្មាតហ្វូនជំនាន់ថ្មី Vivo Y300 Pro នេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 6 Gen 1, 12GB និង Android 14 ៕
vivo Y300 Pro 5G នឹងបង្ហាញខ្លួនជាមួយអេក្រង់ OLED ទំហំ 6.77-អ៊ីង ថ្មទំហំ 6,500mAh គាំទ្របច្ចេកវិទ្យាសាក 80W