ស្វែងរកពួកយើង:

vivo Y400 បំពាក់អេក្រង់ AMOLED និងថ្មទំហំ 6000mAh ព្រមទាំងមានបច្ចេកវិទ្យាការពារ IP69 ទៀតផង

ដោយ

Koun Jab Luffy

31 កក្កដា 2025 09:00 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន vivo ទើបតែដាក់ស្មាតហ្វូន Y400 នៅលើវេបសាយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយការប្រកាសជាផ្លូវការទៅលើស្មាតហ្វូននេះគឺឆាប់ៗនេះ។ ស្មាតហ្វូនប្រភេទ 4G នេះ មានអេក្រង់ទំហំ 6.67-អ៊ីង AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution ល្បឿន 120Hz refresh rate និងមានពណ៌ 100% DCI-P3 color coverage ហើយនិងកម្រិតពន្លឺ 1,800nits។
ស្មាតហ្វូននេះ ត្រូវបានគេទម្លាយថា នឹងមានកាមេរ៉ាគោលទំហំ 50MP Sony IMX852 (1/2.96-អ៊ីង) ហើយនិងមានអមដំណើរដោយមួយគ្រាប់ទៀតទំហំ 2MP depth sensor។ នៅលើស្មាតហ្វូននេះ ក៏បំពាក់នូវ vivo Dynamic Light ដែលអាចដំណើរការជា notification LED បានផងដែរ។
Article image
ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីនេះ គឺមានកម្រាស់ 8mm និងទម្ងន់ 196g ឬ 198g ផ្អែកទៅលើពណ៌។ ប្រភពកន្លងមកបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានថាមពលថ្មទំហំ 6,000mAh ហើយថាមពលថ្មរបស់វានៅកម្រិត 80% បន្ទាប់ពីការសាកថ្ម 1,600 charging cycles ផងដែរ។ ស្មាតហ្វូនY400 នេះ ក៏នឹងងមានការដាក់អោយដំណើរការនូវ IP68 និង IP69 សម្រាប់ការពារទឹក និងធូលីផងដែរ។ ក្រុមហ៊ុន vivo បាននិយាយថា ស្មាតហ្វូនថ្មីនេះ អាចប្រើប្រាស់ក្រោមទឹក 30 នាទីនៅជម្រៅ 6 ម៉ែត្រ។ ស្មាតហ្វូននេះមាន 2 ពណ៌គឺ Purple Dusk និង  Tropical Green ។ សម្រាប់កាលបរិច្ឆេទនៃការក់ និងព័ត៌មានលម្អិតនៃការលក់ស្មាតហ្វូននេះនៅក្រៅប្រទេសឥណ្ឌូនេស៊ីនៅមិនទាន់ទម្លាយនៅឡើយទេ។
Article image
ទាក់ទងនឹងម៉ូដែលថ្មីនេះ ក្រុមហ៊ុន vivo បានបញ្ជាក់ថា ស្មាតហ្វូន vivo T4R នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 31 ខែកក្កដានេះ នៅលើ Flipkart ដូចគ្នា។ ស្មាតហ្វូនថ្មីនេះមានអេក្រង់គែមកោងទំហំ 6.77-អ៊ីង quad-curved FHD+ AMOLED display ជាមួយនឹងល្បឿន 120Hz refresh rate ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប 4nm Dimensity 7400, រ៉េមទំហំ 12GB និងអង្គចងចាំទំហំ 256GB។ ស្មាតហ្វូននេះ មានសិនស័រគោលទំហំ 50MP OIS Sony IMX882 និងកាមេរ៉ាខាងមុខទំហំ 32MP ដែលអាចថតវីដេអូកម្រិត 4K ថែមទៀតផង។