
នៅឆ្នាំនេះ ក្រុមហ៊ុន Vivo បានត្រៀមខ្លួនរូចហើយនៅក្នុងការពង្រីកវត្តមានស្មាតហ្វូនត្រកូល Y series របស់ខ្លួន។ តាមរយៈដំណឹងថ្ងៃនេះ ក្រុមហ៊ុននេះគឺបានប្រកាសវត្តមានស្មាតហ្វូនថ្មីនេះនៅលើគណនី Weibo ផ្លូវការរបស់ខ្លួន ដោយបាននិយាយថា ម៉ូដែលថ្មី គឺជាស្មាតហ្វូនដែលមានថាមពលថ្មប្រើប្រាស់បានយូរ។ ក្រុមហ៊ុន vivo បានអះអាងថា ស្មាតហ្វូន Y500 នេះពិតជាអាចដោះស្រាយបញ្ហានៃការឈឺចាប់ជាច្រើនរបស់អ្នកប្រើប្រាស់ ហើយក៏ជម្រុញព្រំដែននៃឧស្សាហកម្មនេះផងដែរ។
តាមការបញ្ជាក់ពីប្រភពខាងលើនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Y500 នេះ នឹងមានការឌីស្សាញដែលមានភាពស្រដៀងគ្នាជាមួយនឹងស្មាតហ្វូន vivo X200 series អញ្ចឹងដែរ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុន vivo មិនទាន់បានទម្លាយអំពីលក្ខណៈសម្បត្តិ តម្លៃ ឬកាលបរិច្ឆេទនៃការសម្ពោធស្មាតហ្វូននេះនៅឡើយទេទេ។ សូមជំរាបថា ស្មាតហ្វូន Y500 គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ Y300 ដែលបង្ហាញខ្លួនកាលពីចុងឆ្នាំ 2024 កន្លងទៅ។

សម្រាប់ស្មាតហ្វូនម៉ូដែល Y300 គឺមានអេក្រង់ទំហំ 6.67-អ៊ីងគាំទ្រដោយកញ្ចក់ AMOLED និងភ្ជាប់ជាមួយនឹងកម្រិត 120Hz refresh rate ហើយនិងមានពន្លឺ 1,800 nits។ ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុន ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 4 Gen 2 នឹងមានរ៉េមទំហំ 8GB ហើយនិងអង្គចងចាំ 256GB អាចបន្ថែមនូវ microSD បាន។ បើមើលទៅលើកាមេរ៉ារបស់ស្មាតហ្វូន Y300 គឺមានកាមេរ៉ាគោលទំហំ 50MP និងអមជាមួយនឹងសិនស័រ 2MP depth និងកាមេរ៉ាខាងមុខទំហំ 32MP selfie។

នៅលើស្មាតហ្វូន Y300 ក៏មានការបំពាក់នូវ Stereo Speakers, Under-Display Fingerprint Scanner និងថាមពលថ្មទំហំ 5,000mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging។ ស្មាតហ្វូននេះ សាកថ្ម 30 នាទីអាចបានដល់ទៅ 80%។
