
Vivo ទើបតែប្រលែងចេញស្មាតហ្វូនកម្រិត entry-level ស៊េរីថ្មីចុងក្រោយរបស់ខ្លួនម៉ូដែល Y58 5G ជាផ្លូវការណ៍។ ស្មាតហ្វូនស៊េរីថ្មីនេះ មានបំពាក់មកជាមួយថ្មដែលមានទំហំធំដល់ 6,000mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 44W Wired Fast Charging ដែល vivo បានអះអាងថា ថ្មរបស់ Y58 5G គឺអាចកាន់ក្នុងការប្រើប្រាស់ទូទៅបានដល់ 2 ថ្ងៃ នៅពេលសាកភ្លើងមួយពេញម្តង។ ជាងនេះទៅទៀតថ្មរបស់ vivo Y58 5G ក៏មានអាយុកាលប្រើប្រាស់បានក្នុងរយះពេលយូរផងដែរដោយអាចធ្លាក់ភាគរយមកនៅ 80% សម្រាប់រយះពេលនៃការសាក 1,600 ដង ឬការសាកម្តងក្នុងមួយថ្ងៃរយះពេល 4 ឆ្នាំ។
Vivo Y58 5G បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ IPS LCD Display ទំហំ 6.72-inch ជាអេក្រង់ Punch-Hole Display គាំទ្រកម្រិតបង្ហាញចេញបានដល់ Full-HD+ ជាមួយល្បឿន refresh rate 120Hz។ ដោយនៅក្នុងរន្ធ Punch-hole Display គឺមានផ្ទុកសែនស័រកាមេរ៉ាសែលហ្វីទំហំ 8MP នៅខណៈដែលប្រព័ន្ធកាមេរ៉ាក្រោយមានទំហំ 50MP aperture f/1.8 ជា Main Sensor រួមជាមួយ 2MP ជា Depth Sensor និងមានអំពូល LED Flash មួយគ្រាប់ភ្ជាប់បង្កប់នៅលើកញ្ចប់លែនកង់រង្វង់ធំស្ថិតនៅជិតគែមខាងឆ្វេង។

ស្មាតហ្វូនកម្រិត Entry-level ស៊េរីថ្មីនេះដំណើរការនៅលើបន្ទះឈីប Snapdragon 4 Gen 2 មានភ្ជាប់ដោយរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ជាមួយលទ្ធភាពអាចដាក់បន្ថែមម៉េមូរីពីក្រៅបានជាមួយ microSD។ vivo Y58 5G គាំទ្រការដំឡើងជាមួយប្រតិបត្តិការ Android 14 ស្រោបដោយផ្ទៃកម្មវិធី Funtouch OS14 ចេញពីប្រអប់ ព្រមទាំងមានប្រព័ន្ធការពារទឹកកម្រិត IP64 ថែមទៀតផង។ សម្រាប់តម្លៃ

