ស្វែងរកពួកយើង:

vivo ចេញវីដេអូបង្ហាញពីការឌីស្សាញស្មាតហ្វូនស៊េរីថ្មី vivo X300

ដោយ

Koun Jab Luffy

26 កញ្ញា 2025 05:07 ល្ងាច

អាន 2 នាទី

Article image
បន្ទាប់ពីការជូនដំណឹងស្តីពីព្រឹត្តិការណ៌សម្ពោធជាផ្លូវការណ៌ vivo X300 series នៅថ្ងៃទី 13 ខែតុលាខាងមុខនេះរួចមក នៅពេលនេះមានដំណឹងថ្មីៗជាច្រើនទាក់ទងនឹងស្មាតហ្វូនថ្មីនេះ។ មកដល់ពេលនេះ នៅសល់ពេលតែជាង 10 ថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុននេះនឹងបើកវាំងននរបស់ស្មាតហ្វូនថ្មីរបស់ខ្លួនហើយ។ សូមជំរាបថា មួយរយៈចុងក្រោយនេះ ក្រៅតែពីការបញ្ចេញនូវរូបភាពរបស់ស្មាតហ្វូននេះ ក្រុមហ៊ុននេះក៏មានការបញ្ចេញនូវគំរូរូបភាពច្រើនដែលបានថតដោយកាមេរ៉ាដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។
យោងតាមព័ត៌មានថ្មីចុងក្រោយនៅថ្ងៃនេះ គឺក្រុមហ៊ុន vivo បានបញ្ចេញនូវវីដេអូថ្មីមួយដែលបង្ហាញពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មី vivo X300 ថែមទៀតហើយ។ តាមរយៈវីដេអូនេះ គឺក្រុមហ៊ុនបានបង្ហាញពីរូបរាង ក៏ដូចជាការប្រើប្រាស់វត្ថុធាតុដើមល្អៗសម្រាប់ការផលិតស្មាតហ្វូនអោយមានភាពប្រណិត ហើយនិងមានការបញ្ជាក់ពីបទពិសោធន៌នៃកាមេរ៉ានៅលើស្មាតហ្វូនថ្មីនេះផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាថ្មីរបស់ក្រុមហ៊ុន Zeiss ដូចជំនាន់មុនអញ្ចឹង។
និយាយពីការឌីស្សាញស្មាតហ្វូននេះ គឺត្រូវបានគេបញ្ជាក់ថា vivo នឹងជម្រើស 4 ពណ៌ ខណដែលម៉ូដែល X300 Pro ត្រូវបានគេទម្លាយនូវវីដេអូ slow-motion HDR ដែលថតដោយកាមេរ៉ាស្មាតហ្វូននេះជាថ្មីម្តងទៀតផងដែរ។ សម្រាប់ព្រឹត្តិការណ៌សម្ពោធ vivo X300 series ត្រូវបានគេទម្លាយថា នឹងមានការប្រកាសចេញនូវតថេប្លេតថ្មី vivo Pad5e និងកាស vivo TWS  រួមជាមួយនិង vivo Watch GT 2 មកជាមួយថែមទៀតផង។