
នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានបង្ហាញចេញនូវស្មាតហ្វូនបត់បាន X Fold 3 Pro នៅក្នុងប្រទេសចិនហើយ។ ជាមួយនិងវត្តមាននៅលើទីផ្សារនៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏មានគម្រោងនៅក្នុងការប្រកាសចេញនូវស្មាតហ្វូននេះនៅក្នុងទីផ្សារសកលក្នុងពេលឆាប់ៗនេះផងដែរ។ ស្មាតហ្វូនអេក្រង់បត់បាន vivo X Fold 3 Pro នេះ ត្រូវបានបង្ហាញខ្លួននៅលើវេបសាយ SDPPI របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានការបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាននេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងពេលឆាប់ៗនេះហើយ។
ស្មាតហ្វូន X Fold 3 Pro នេះ ត្រូវបានគេមើលឃើញថា បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រជាច្រើនរួចមកហើយ ដោយមានលេខវិញ្ញាបនបត្រ 98278/SDPPI/2024 និងមានលេខម៉ូដែល V2330 ហើយនិងឈ្មោះថា X Fold 3 Pro។ វត្តមានរបស់ស្មាតហ្វូននេះ នៅលើវិញ្ញាបនបត្រនេះ បានបញ្ជាក់អំពីកាលបរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន vivo នេះនឹងសម្រាប់ទីផ្សារសកលជាលើកដំបូងបំផុត។ កាលពីពេលមុននេះ ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុននេះ គឺមានលក់ផ្តាច់មុខតែសម្រាប់ទីផ្សាររបស់ប្រទេសចិនប៉ុណ្ណោះ។
ស្មាតហ្វូនអេក្រង់បត់បានថ្មី Vivo X Fold 3 Pro នេះ នឹងមានតួខ្លួន “Armor Feather” ហើយនិងមានការពង្រឹងទៅលើគន្លឹះ មានភាពធន់ខ្លាំងជាងមុខនៅក្នុងការប្រើប្រាស់ ហើយនិងមានការកាត់បន្ថយទៅលើកម្រាស់របស់ស្មាតហ្វូននេះថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Pro នេះ គឺមានកម្រាស់ 11.2mm នៅពេលដែលបត់ និងបើកកម្រាស់ 5.2mm និងទម្ងន់ 236g។ ស្មាតហ្វូនបត់បាននេះ គឺមានអេក្រង់ទំហំ 8.03-អ៊ីង Foldable OLED Display និងអេក្រង់ខាងក្រៅ 6.53-អ៊ីង OLED Cover Display ជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់ និងប្រព័ន្ធសុវត្ថិភាព Ultrasonic Fingerprint Scanners។ អេក្រង់នេះទ្រទ្រង់នូវល្បឿន 120Hz refresh rate និងពន្លឺអេក្រង់ 3000nits។

បើនិយាយអំពីកម្លាំងម៉ាស៊ីននោះ ស្មាតហ្វូនបត់បាននេះវិញ គឺមានបន្ទះឈីប Snapdragon 8 Gen 3 អមដំណើរជាមួយនឹងរ៉េមទំហំ 16GB LPDDR5x RAM ហើយនិងម៉េមូរីទំហំ 512GB ឬ 1TB UFS 4.0។ ស្មាតហ្វូននេះប្រើប្រាស់នូវ Android 14 ផ្អែលជាមួយ OriginOS 4។ នៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវមានថាមពលថ្មទំហំ 5,800mAh និងមានការគាំទ្រនូវបច្ចេកវិទ្យាសាកថ្មលឿន 120W wired charging ហើយនិងកម្លាំងសាក 50W Wireless Charge។ ស្មាតហ្វូនបត់បាន X Fold 3 Pro នេះ មានកាមេរ៉ាគោលទំហំ 50MP, 64MP Periscope Telephoto ជាមួយនឹង 3x Optical Zoom និងមួយគ្រាប់ទៀតទំហំ 50MP Ultrawide។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 32MP ទាំងអេក្រង់ខាងក្រៅ និងអេក្រង់ខាងក្នុង៕
