ស្វែងរកពួកយើង:

vivo ត្រៀមចេញនូវ vivo Pocket ជាមួយនឹងកាមេរ៉ា 200MP សិនស័រកា Sony LYT-901 ដើម្បីប្រជែងទីផ្សារកាមេរ៉ា DJI

ដោយ

ជុំ ប៉េងលីន

16 ឧសភា 2026 04:12 ល្ងាច

អាន 3 នាទី

Article image
vivo ត្រៀមចេញនូវ vivo Pocket ជាមួយនឹងកាមេរ៉ា 200MP សិនស័រកា Sony LYT-901 ដើម្បីប្រជែងទីផ្សារជាមួយកាមេរ៉ាជំនាន់ថ្មីរបស់ DJI
យោងតាមការបញ្ជាក់ចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Leifeng បានបង្ហាញថា ក្រុមហ៊ុន vivo អាចនឹងចូលទៅកាន់វិស័យកាមេរ៉ា vlogging ឆាប់ៗនេះហើយ ជាមួយនឹងការនាំមកនូវកាមេរ៉ា Handheld Gimbal ថ្មីដែលមានឈ្មោះហៅថា vivo Pocket។ កាមេរ៉ាថ្មីនេះ ត្រូវគេរំពឹងថា នឹងមានគោលដៅសម្រាប់ Creators និង Vloggers ដែលចង់បាននូវភាពងាយស្រួល និងសហ័ស សម្រាប់ការថតវីដេអូ។

ប្រភពខាងលើនេះ បន្តថា vivo Pocket នេះ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំ 2026 នេះហើយ។ បើតាមព័ត៌មានលម្អិតនៃខ្សែសង្វាក់ផ្គត់ផ្គង់ខាងលើនេះ បានបញ្ជាក់ថា ការផលិតទ្រង់ទ្រាយធំទៅលើ vivo Pocket អាចនឹងចាប់ផ្តើមនៅខែតុលាខាងមុខនេះ ខណៈដែលកាលបរិច្ឆេទនៃការប្រកាសជាសកលអាចនៅចន្លោះខែវិច្ឆិកា និងខែធ្នូខាងមុខនេះ។ នៅក្នុងរបាយការណ៍ដដែលនេះ ថែមទាំងបានបញ្ជាក់ថា កាមេរ៉ា Vlogging របស់ក្រុមហ៊ុន vivo នេះ អាចនឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន vivo X500 series នៅក្នុងខែកញ្ញាខាងមុខនេះផងដែរ។

Article image
vivo Pocket អាចនឹងសិនស័រកាមេរ៉ា 1/1.1 អ៊ីង ដែលមានសមត្ថភាពអាចប្រជែងជាមួយនឹងកាមេរ៉ា Compact Vlogging ដែលមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្នបាន។ សម្រាប់វត្តមានជាលើកដំបូងនេះ ក្រុមហ៊ុន vivo បានត្រៀមការផលិតចំនួន 1 លានគ្រឿង។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន vivo ក៏មានគម្រោងក្នុងការបង្ហាញនូវឧបករណ៍នេះនៅក្នុងត្រីមាសទី 3 ផងដែរ។ មានការព្យាករណ៌ថា កាលបរិច្ឆេទនៃការប្រកាស vivo Pocket នេះ អាចចំពេលដែលក្រុមហ៊ុនជាច្រើនទៀតត្រៀមបញ្ចេញនូវកាមេរ៉ា Handheld gimbal នៅលើទីផ្សារផងដែរ។

តាមការបញ្ជាក់របស់ Digital Chat Station បាននិយាយថា vivo Pocket នេះ នឹងបំពាក់នូវសិនស័រកាមេរ៉ា 1/1.1 អ៊ីង ដែលជារបស់ Sony ដែលមានលេខ LYT-901 និងមានទំហំ 200MP។ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា vivo Pocket នេះត្រូវបានឌីស្សាញជាមួយនឹង Hardware ដែលស្រដៀងគ្នាទៅនឹង Imaging Systems ដែលប្រើប្រាស់នៅលើស្មាតហ្វូន Flagship ផងដែរ។ ក្រៅពីសិនស័រធំនេះ vivo Pocket នេះ ក៏នឹងប្រើប្រាស់នូវបន្ទះឈីបដ៏ខ្លាំងក្លាផងដែរ ប៉ុន្តែមិនទាន់បានទម្លាយទេ។ ការប្រកាសឧបករណ៍នេះ អាចនឹងនៅចុងឆ្នាំនេះដើម្បីប្រជែងទៅនឹងឧបករណ៍ DJI Handheld នេះ។

Article image
សូមជំរាបថា OPPO ក៏បានចាប់ផ្តើមនៅលើគម្រោង Handheld ដែលមានឈ្មោះកូដហៅថា “Fuyao” ដូចគ្នា។ ឧបករណ៍នេះ អាចនឹងបង្ហាញខ្លួននៅឆ្នាំនេះផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន vivo ថ្មីៗនេះ បានចាប់ផ្តើមនូវជ្រើសរើសអ្នកជំនាញដែលមានបទពិសោធន៍ទៅលើ Handheld Gimbal នៅទីក្រុង Shenzhen ផងដែរ។ មកដល់ពេលនេះ vivo និង OPPO ហើយក្រុមហ៊ុនជាច្រើនដូចជា Huawei និង Honor ក៏បានធ្វើការអភិវឌ្ឍទៅលើផលិតផលជាច្រើនស្រដៀងគ្នាផងដែរ ប៉ុន្តែការប្រកាសឧបករណ៍នេះ អាចនឹងធ្វើឡើងនៅឆ្នាំ 2027 ខាងមុខនេះ៕