ស្វែងរកពួកយើង:

vivo បញ្ចេញនូវព័ត៌មានថ្មីៗរបស់អេក្រង់បត់បាន X Fold5 តាមរយៈរូបភាព និងវីដេអូថ្មីៗ

ដោយ

Koun Jab Luffy

14 មិថុនា 2025 09:35 ព្រឹក

អាន 2 នាទី

Article image
តាមដំណឹងថ្មីកាលីម្សិលមិញនេះបាននិយាយថា ក្រុមហ៊ុន vivo គឺនឹងមានការប្រកាសចេញននូវស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី X Fold5 របស់ខ្លួននៅលើទីផ្សារប្រទេសចិននៅថ្ងៃទី 25 ខែមិថុណាខាងមុខនេះហើយ ខណៈដែលការប្រកាសនៅលើទីផ្សារសកលនាថ្ងៃទី 10 ខែកក្កដាខាងមុខ។ នៅថ្ងៃនេះ នៅមុនការប្រកាសចេញជាផ្លូវការណ៌ ក្រុមហ៊ុននេះ បានបន្តបញ្ចេញនូវព័ត៌មានថ្មីជាច្រើននៅលើបណ្តាញ Weibo។ ជាក់ស្តែងនៅថ្ងៃនេះ ក្រុមហ៊ុននេះ បានបង្ហាញនូវរូបភាពផ្លូវការណ៌ថ្មីរបស់ស្មាតហ្វូននេះហើយ។
បន្ថែមពីនេះ នៅពេលនេះ ក៏មានការទម្លាញនូវវីដេអូប៉ះផ្ទាល់ទៅលើស្មាតហ្វូនថ្មីនេះផងដែរ។ បើទោះបីជា នៅក្នុងវីដេអូនេះ និយាយជាភាសារចិនក៏ដោយ ក៏វីដេអូនេះ ទទួលបាននូវការចាប់អារម្មណ៌ច្រើនពីសំណាក់អ្នកតាមដានផងដែរ។ ជាពិសេសអ្នកដែលនៅក្នុងប្រទេសចិនតែម្តង។ គួរបញ្ជាក់ថា ជាមួយនិងវិដេអូ និងរូបភាពខាងលើនេះ ក្រុមហ៊ុន vivo ក៏ធ្លាប់បានបញ្ចេញនូវម៉ូដែល X Fold3 កាលពីឆ្នាំមុនផងដែរ ដោយថែមទាំងបានបំបែកកំណត់ត្រាជាស្មាតហ្វូនអេក្រង់បត់បានមានទម្ងន់ស្រាលជាងគេថែមទៀតផង។
Article image
ដូច្នេះតាមរយៈវត្តមានរបស់ X Fold5 នឹងមានការបំបែកកំណត់ត្រាថ្មីជាក់ជាមិនខាន។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺនឹងមានទម្ងន់តិជាង 219g ថែមទៀត។ បន្ថែមពីនេះ X Fold5 នេះ ក៏ត្រូវបានគេនិយាយថា គឺមានកម្រ៉ាស់ស្តើង និងមានថ្មទំហំ 6,000mAh។ ថ្មនេះ មានការប្រើប្រាស់នូវថាមពលស៊ីលីកូនចំនួន 12% និងអាចស្ថិតនៅក្នុងសីតុណ្ហភាព -30°C បានថែមទៀតផង។ អ្វីដែលពិសេសនោះ គន្លឹះដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺអាចដំណើរបាន បើទោះបីជាស្ថិតនៅក្រោមសីតុណ្ហភាព -20°C ក៏ដោយ។
Article image
X Fold5 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ Android ដំបូងគេ ដែលនឹងមានការប្រើប្រាស់បានជាមួយនិង Apple ecosystem ហើយនិងទាក់ទាញអ្នកដែលប្រើប្រាស់ iPhone អោយចង់ប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់បានផងដែរ។
vivo បញ្ចេញនូវព័ត៌មានថ្មីៗរបស់អេក្រង់បត់បាន X Fold5 តាមរយៈរូបភាព និងវីដេអូថ្មីៗ