បន្ទាប់ពីមានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅនៃកាមេរ៉ាស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra រួចមក នៅពេលនេះ ក្រុមហ៊ុន vivo បានផ្តើមបញ្ចេញរូបភាពដែលថតដោយស្មាតហ្វូន vivo X300 Ultra ថ្មីនេះហើយ។ តាមរយៈរូបភាពខាងលើនេះ គឺត្រូវបានគេថតកាមេរ៉ាគោល និងកាមេរ៉ា Telephoto ក៏ដូចជាកាមេរ៉ាហ៊្សូម 200mm មនិងការប្រើប្រាស់នូវឡែន 400mm teleconverter ផងដែរ។ រូបភាពថ្មីៗទាំងនេះ គឺមានការបង្ហោះឡើងនៅលើបណ្តាញ Weibo ដោយលោក Han Bo Xiao ដែលជាបុគ្គលិករបស់ vivo ដែលមានរួបភាពស្អាតៗជាច្រើន ដែលផលិតដោយ X300 Ultra។

vivo ផ្តើមបញ្ចេញរូបភាពដែលថតដោយ vivo X300 Ultra មុនការសម្ពោធជាផ្លូវការណ៌
បន្ទាប់ពីមានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅនៃកាមេរ៉ាស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra រួចមក នៅពេលនេះ ក្រុមហ៊ុន vivo បានផ្តើមបញ្ចេញរូបភាពដែលថតដោយស្មាតហ្វូន vivo X300 Ultra ថ្មីនេះហើយ។ តាមរយៈរូបភាពខាងលើនេះ គឺត្រូវបានគេថតកាមេរ៉ាគោល និងកាមេរ៉ា Telephoto ក៏ដូចជាកាមេរ៉ាហ៊្សូម 200mm មនិងការប្រើប្រាស់នូវឡែន 400mm teleconverter ផងដែរ។ រូបភាពថ្មីៗទាំងនេះ គឺមានការបង្ហោះឡើងនៅលើបណ្តាញ Weibo ដោយលោក Han Bo Xiao ដែលជាបុគ្គលិករបស់ vivo ដែលមានរួបភាពស្អាតៗជាច្រើន ដែលផលិតដោយ X300 Ultra។
ទៅលើរូបភាពទាំងនេះ គឺមានការបញ្ជាក់ពីកាមេរ៉ាទាំងអស់។ សម្រាប់រូបភាពថតដោយកាមេរ៉ាគោល គឺមានការបញ្ជាក់ថា ផ្តិតដោយសិនស័រទំហំ 200MP Sony LYT-901 ដែលថតនៅពេលថ្ងៃ ជាមួយនិងការប្រើប្រាស់កែវឡែន 35mm focal length។ យោងតាម Xiao បានបញ្ជាក់ថា សិនស័រដែលចាប់រូបភាពនេះ គឺមានពន្លឺខ្ពស់ជាងមុនដល់ទៅ 30%។ ជាមួយនិងរូបភាពដែលថតដោយកាមេរ៉ាគោលនេះ ក៏មានរូបភាពដែលថតដោយកាមេរ៉ា Samsung HP0 200MP periscope telephoto និងមានការហ៊្សូមជាមួយនិងឡែន 200mm និង 400mm teleconverter lenses ផងដែរ។
សូមជំរាបថា នៅលើស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra ក៏មានការតម្លើងមកជាមួយនូវកាមេរ៉ាទំហំ 50MP Sony LYT-818 ultrawide camera គាំទ្រដោយសិនស័រ 1/1.28-inch sensor size ហើយក៏មានពាក្យចចាមអារ៉ាមថា មានមកជាមួយនូវ 5MP multispectral camera ទៀតផង។ ផ្អែកតាមការបែកធ្លាយថ្មីៗនេះ បាននិយាយថា vivo X300 Ultra អាចនឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 30 ខែមីនាខាងមុខនេះហើយស្មាតហ្វូននេះក៏នឹងមានដាក់លក់នៅលើទីផ្សារសកលផងដែរ។

1 / 8







