ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

volvo EX30 EV ស៊េរីឆ្នាំ 2026 បង្ហាញខ្លួនជាមួយម៉ូដែលអាប់ដែតថ្មី មានតម្លៃធូជាងមុន

ដោយ

ជុំ ប៉េងលីន

23 មីនា 2026 03:47 យប់ជ្រៅ

អាន 3 នាទី

Article image

នៅថ្ងៃនេះ Volvo ទើបតែប្រកាសចេញនូវម៉ូដលរបស់ឡានអគ្គិសនី EX30 electric SUV នៅលើទីផ្សារប្រទេសចិន ដោយបានបន្ថែមមកជាមួយនូវម៉ូដែលតម្លៃធូជាងមុន។ សម្រាប់ឡានអគ្គិសនីថ្មី EX30 នេះ គឺមាន 3 ជម្រើសនឹងមានតម្លៃចាប់ពី 23,200 ដុល្លារដល់់ 30,400 ដុល្លារ។ សូមជំរាបថា កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Volvo បានប្រកាសប្រម៉ូលត្រឡប់មកវិញនូវឡានចំនួន 40,000 គ្រឿង ខណៈដែលឡានអគ្គិសនី EX30 SUVs នេះ គឺមានការកើនកំដោះអាគុយ ដែលងាយនឹងផ្ទុះឆេះ។
volvo EX30 EV ស៊េរីឆ្នាំ 2026 បង្ហាញខ្លួនជាមួយតម្លៃធូជាងមុន បន្ទាប់ពីកែសម្រួលថាមពល នៅថ្ងៃនេះ Volvo ទើបតែប្រកាសចេញនូវម៉ូដលរបស់ឡានអគ្គិសនី EX30 electric SUV នៅលើទីផ្សារប្រទេសចិន ដោយបានបន្ថែមមកជាមួយនូវម៉ូដែលតម្លៃធូជាងមុន។ សម្រាប់ឡានអគ្គិសនីថ្មី EX30 នេះ គឺមាន 3 ជម្រើសនឹងមានតម្លៃចាប់ពី 23,200 ដុល្លារដល់់ 30,400 ដុល្លារ។ សូមជំរាបថា កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Volvo បានប្រកាសប្រម៉ូលត្រឡប់មកវិញនូវឡានចំនួន 40,000 គ្រឿង ខណៈដែលឡានអគ្គិសនី EX30 SUVs នេះ គឺមានការកើនកំដោះអាគុយ ដែលងាយនឹងផ្ទុះឆេះ។
គួរបញ្ជាក់ថា ឡានអគ្គិសនី EX30 ដែលផលិនៅលើទីផ្សារប្រទេសចិននេះ គឺបានបង្ហាញខ្លួនជាលើកដំបូងកាលពីខែឧសភាព ជាមួយតម្លៃចាប់ពី 27,800 ដុល្លារ។ ប៉ុន្តែសម្រាប់ពេលនេះ វត្តមានរបស់ EX30 2026 គឺមានមកជាមួយនូវម៉ូដែល RWD Plus model ជំនួសអោយម៉ូដែល RWD Core ដែលចេញកន្លងមក។ ទៅលើម៉ូដែលថ្មី RWD Plus នេះ គឺមានការអាប់ដែតទៅលើប្រព័ន្ធជំនួយការជាច្រើន មានដូចជា Pilot Assist driver assistance system និង lane-keeping assist ហើយនឹងមានការបង្កើននូវចំនួន radar sensors សម្រាប់ប្រព័ន្ធសុវត្ថិភាពទៀតផង។

Article image
អ្វីដែលពិសេស គឺមាន Electric tailgate និងដំបូល panoramic sunroof បច្ចេកវិទ្យាសាក wireless charging ក៏ដូចជា power-adjustable front seats និងមុខងារ Driver Seat Memory ព្រមទាំងប្រព័ន្ធសម្លេង Harman Kardon audio system។ ជាមួយគ្នានេះ RWD Plus ក៏នៅតែបន្តប្រើប្រាស់នូវកម្លាំងដូចមុនដែរ ដោយសាកពេញម្តងអាចបើកបាន 410km តាមរយៈស្តង់ដារ CLTC pure electric range។

Article image
Volvo ម៉ូដែល EX30 ស៊េរីថ្មីឆ្នាំ 2026 គឺរថយន្តអគ្គិសនីប្រភេទ Compact SUV EV ដែលមានការធ្វើបច្ចុប្បន្នភាពកាប៊ីនខាងក្នុង ផ្តល់នូវបទពិសោធន៍ប្រើប្រាស់ថ្មី កាន់តែមានភាពទំនើបទាន់សម័យ។ ផ្នែកកាប៊ីនខាងក្នុងរបស់ Volvo EX30 2026 មានជម្រើសពណ៌ថ្មីចំនួនពីរពណ៌ គឺ Harvest និង Black។ EX30 ស៊េរីថ្មីឆ្នាំ 2026 អាចដំណើរការនូវប្រព័ន្ធមុខងារ V2L (Vehicle-to-load) តាមរយះការធ្វើបច្ចុប្បន្នភាពកម្មវិធី (Software)។ សម្រាប់ប្រព័ន្ធកម្សាន្ត ក៏នឹងទទួលបានការកែប្រែមុខមាត់ថ្មីតាមរយះការធ្វើបច្ចុប្បន្នភាព OTA (Over-the-air) ផងដែរ។ បន្ថែមពីនេះការឌីស្សាញប្រព័ន្ធមុខងារ និងប្រព័ន្ធគ្រប់គ្រងផ្សេងនៅក្នុងកាប៊ីនក៏ត្រូវបានធ្វើការរៀបចំថ្មីដែលផ្តល់ឲ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួលជាងមុនថែមទៀតផង៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

volvo EX30 EV ស៊េរីឆ្នាំ 2026 បង្ហាញខ្លួនជាមួយម៉ូដែលអាប់ដែតថ្មី មានតម្លៃធូជាងមុន