ស្វែងរកពួកយើង:

Volvo EX30 រថយន្តអគ្គិសនីប្រភេទ SUV បានប្រកាសចេញលក់ផ្លូវការណ៍ នៅក្នុងទីផ្សារប្រទេសចិន ក្នុងតម្លៃ $27,800

ដោយ

Koun Jab Luffy

20 ឧសភា 2024 05:04 ល្ងាច

អាន 3 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Volvo បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល EX30 ដែលជាប្រភេទរថយន្ត Mid-side SUV នៅក្នុងទីផ្សារប្រទេសចិន។ រថយន្តអគ្គិសនីសុទ្ធមួយនេះ ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃចាប់ពីខ្ទង់ $27,800 ដល់ $35,400។
រថយន្តអគ្គិសនីស៊េរីថ្មីនេះត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង  SEA platform ដោយផ្នែកខាងមុខត្រូវបានរចនាឡើងដូចគ្នាទៅនឹងម៉ូដែល Volvo EX90 ដែរជាមួយចង្កៀងសងខាងរចនាជារាងអក្សរ T ដែលហៅថា T-shaped Thor Hammer headlights ជាមួយការរចនាបែប Closed Grill Design។ Volvo EX30 មានជម្រើស 4 Options មានដូចជា RWD core ដែលសាកភ្លើងមួយពេញអាចបើកបាន 410 km, RWD-Plus, RWD-Ultra និង AWD High-performance Ultra សាកភ្លើងមួយពេញអាចបើកបាន 590 km នេះបើតាមការបញ្ជាក់ពីស្ថាប័ន CLTC។
សម្រាប់ម៉ូដែល Volvo EX30 RWD Core ប្រើម៉ូទ័រអគ្គិសនីមួយអាចផលិតកំលាំងបាន 272 សេះ និងកំលាំងរមូល 343Nm ជាមួយកញ្ចប់អាគុយ lithium iron phosphate ទំហំ 48 kWh។ EX30 RWD-Plus និង EX30 RWD-Ultra ប្រើម៉ូទ័រអគ្គិសនីមួយអាចផលិតកំលាំងបាន 272 សេះ និងកំលាំងរមូល 343Nm ជាមួយកញ្ចប់អាគុយ ternary lithiumទំហំ 66 kWh  ដូចគ្នា។ ដោយឡែកសម្រាប់ម៉ូដែល EX AWD High-performance Ultra បំពាក់ម៉ូទ័រអគ្គិសនីមួយកំលាំង 428 សេះ និងកំលាំងរមូល 543 សេះ ជាមួយកញ្ចប់អាគុយប្រភេទ ternary lithium ទំហំ 66 kWh។
រថយន្តអគ្គិសនីប្រភេទ Mid-Side SUV ស៊េរីថ្មីរបស់ Volvo មួយនេះ មានប្រវែងបណ្តោយ 4,233m X ទទឹង1,838m X កម្ពស់ 1,555m និងចន្លោះកង់មុខទៅកង់ក្រោយ 2,650m។ រថយន្តនេះមានការឌីស្សាញរូបរាងខាងក្រៅយបែប A, B, C pillars ដែលរំលេចជាមួយពីរពណ៌ និងមានកង់រចនាឡើងជាមួយកាំចំនួន 5 ដែលមាន Highlight ពីរពណ៌ (dual-color five-spoke rims)។ នៅផ្នែកខាងក្នុងរបស់ Volvo EX30 មានការរៀបចំតុបតែងបែបសាមញ្ញមិនរញ៉េរញ៉ៃដោយនៅផ្នែកខាងមុខឃើញមានបំពាក់នូវអេក្រង់កម្សាន្តទំហំ 12.3-inch ជាអេក្រង់ថាច់ប្រភេទ Vertical Center Control Screen និងមានការឌីស្សាញរន្ធម៉ាស៊ីនត្រជាក់លាក់ជិតដែលមើលទៅស្រឡះល្អហាក់រថយន្តនេះពុំមានម៉ាស៊ីនត្រជាក់ឡើយ។
សម្រាប់ដៃចង្កូតត្រូវបានរចនាឡើងជាស្ទាយ Three-spoke wheel ដែលមានបំពាក់នូវប៊ូតុងសម្រាប់បញ្ជាមុខងារសំខាន់ៗមួយចំនួនពីដៃចង្កូតថែមទៀតផង។ ហើយអ្វីដែលពិសេស និងប្លែកពីរថយន្តផ្សេងនោះ គឺ Volvo EX30 មានបំពាក់នូវប្រព័ន្ធសំឡេងប្រភេទ Harman Kardon soundbar ប្រវែង 1.2 ម៉ែត្រនៅលើ Dashboard ដែលផ្តល់នូវគុណភាពសំឡេងកាន់តែអស្ចារ្យសម្រាប់ការកម្សាន្ត។ តាមការអះអាងពី Volvo ឲ្យដឹងថាផ្ទៃខាងក្នុងរបស់ EX30 ត្រូវបានប្រើប្រាស់នូវសម្ភារៈកែច្នៃឡើងវិញដែលមិនប៉ះពាល់ដល់បរិស្ថានដូចជាសរសៃអំបោះ និងសារធាតុអំបោះ ដែលក្នុងនោះ 30% នៃបន្ទះតុបតែង គឺជាផ្លាស្ទិចដែលអាចកែច្នៃឡើងវិញបាន និងវត្ថុធាតុដើមដែលអាចកកើតឡើងវិញបាន។
Article image
លើសពីនេះ Volvo EX30 មានគាំទ្រមុខងារជំនួយការបើកបរកម្រិត 2 (level 2 advanced driving assistance) ដែលមានដំណើរការជាមួយប្រព័ន្ធកាមេរ៉ាខាងមុខ ប្រព័ន្ធរ៉ាដាប្រភេទ millimeter-wave ចំនួនបី, Ultrasonic ចំនួនបួននៅផ្នែកខាងក្រោយ។ រថយន្តនេះមានប្រព័ន្ធកាមេរ៉ាមួយជុំរថយន្តចំនួន 4 គ្រាប់ ក៏ដូចជាកាមេរ៉ានៅខាងក្នុងផងដែរ។ នៅផ្នែកខាងក្រោយរបស់ Volvo EX30 អាចផ្ទុកទំងន់បាន 318 លីត្រ ឬអាចដល់ 904លីត្រ នៅពេលបត់កៅអីជួរខាងក្រោយចុះ៕
Volvo EX30 រថយន្តអគ្គិសនីប្រភេទ SUV បានប្រកាសចេញលក់ផ្លូវការណ៍ នៅក្នុងទីផ្សារប្រទេសចិន ក្នុងតម្លៃ $27,800