ស្វែងរកពួកយើង:

Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

ដោយ

Koun Jab Luffy

28 មេសា 2025 12:15 ថ្ងៃត្រង់

អាន 2 នាទី

Article image
Volvo EX30 គឺជាឡានអគ្គីសនីជំនាន់ថ្មីមួយដែលមានលក់ដាច់ខ្លាំងមែនទែននៅលើទីផ្សារអឺរ៉ុបកាលពីឆ្នាំ 2024 ប៉ុន្តែបន្ទាប់ពីមានការដាក់ពន្ធថ្មីពីសំណាក់សហភាពអឺរ៉ុបជាមួយនិងប្រទេសចិនទៅលើការនាំចូលឡានអគ្គិសនីមក បានធ្វើអោយមានការប៉ះពាល់ជាខ្លាំងទៅលើតម្លៃឡាន។
ដើម្បីជាការឆ្លើយតបទៅនឹងផលប៉ះពាល់នេះ ក្រុមហ៊ុន Volvo នៅពេលនេះ គឺបានចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើរថយន្តម៉ូដែល EX30 ថ្មីនេះ នៅក្នុងរោងចក្ររបស់ខ្លួននៅទីក្រុងប្រទេសបែលហ្សិកវិញម្តង។ រោងចក្រនេះ ក៏នឹងមានការផលិតនូវម៉ូដែល EX30 Cross Country ផងដែរ ដោយចាប់ផ្តើមនូវចុងឆ្នាំនេះ។
ជាមួយនិងការដាក់អោយដំណើរការថ្មីទៅលើសង្វាក់ផលិតកម្មសម្រាប់ EX30 នៅឯទីក្រុង Ghent ក្រុមហ៊ុននេះ គឺនឹងមានការប្រើប្រាស់នូវកម្លាំងពលកម្មថ្មីប្រហែលជា 350 នាក់ ដែលសរុបទាំងនអស់នៅក្នុងរោងចក្រផលិតរថយន្តនេះ គឺមានកម្លាំងពលកម្មដល់ទៅជាង 6,600 នាក់។ ចំពោះសង្វាក់ផលិតកម្មសម្រាប់រថយន្ត EX30 ថ្មីនេះនៅក្នុងរោងចក្រ Ghent នេះ ក្រុមហ៊ុន Volvo បានធ្វើការវិនិយោគទឹកប្រាក់ចំនួនជាង €200 លានយូរ៉ូ ដើម្បីបន្ថែមទៅលើប្រព័ន្ធនៃការផលិតទៅលើរថយន្តថ្មីនេះ។
នៅក្នុងរោងចក្រនេះ គឺនឹងមានការបន្ថែមនូវមនុស្សយន្តថ្មីចំនួន 600 គ្រឿង សម្រាប់ជំនួយទៅដល់ដំណើរការនៃការផលិតទៅលើរថយន្ត ក៏ដូចជាការពង្រីកទៅលើអាគារសម្រាប់ផលិតនូវអាគុយសម្រាប់ផ្ទុកថាមពលអគ្គិសនី រួមនិងការផលិតជាថ្មី ហើយនិងសង្វាក់ផលិតកម្ម ការវេចខ្ចប់អាគុយអគ្គិសនីជាដើម។ ជាមួយនិងរោងចក្រនៅទីក្រុង Ghent ប្រទេសបែលហ្សិក ហើយនៅ Torslanda ប្រទេសស៊ុយអែត ក្រុមហ៊ុន Volvo មានសមត្ថភាពអាចផលិតចេញនូវរថយន្តអគ្គិសនីបានចំនួន 10 ម៉ូដែលផ្សេងគ្នាហើយដោយក្នុងនោះក៏មានម៉ូដែល hybrid ផងដែរ សម្រាប់លក់នៅលើទីផ្សារអឺរ៉ុប។
Article image
សូមជំរាបថា រោងចក្រផលិតរថយន្ត Volvo នៅក្នុងទីក្រុង Ghent នេះ គឺបានចាប់ផ្តើមតាំងពីឆ្នាំ 1965 មកម្លេះ ដែលមានទាំងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍពេញលេញតែម្តងនៅក្នុងរោងចក្រមួយនេះ។ ក្រុមហ៊ុន Volvo says បានបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏មានរោងចក្រទី 3 ដែលកំពុងតែសាងសង់នៅលើទឹកដីប្រទេសស្លូវ៉ាគផងដែរ។ ថ្មីនេះ រោងចក្រនៅទីក្រុង Ghent គឺមានការផលិតនូវម៉ូដែល EX40 និង EC40 ហើយនៅក្នុងឆ្នាំ 2024 កន្លងទៅនេះ គឺអាចផលិតបានជាង 186,000 គ្រឿង។
Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប