
Wiko ដែលត្រូវបានគេដឹងថាជាក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុនជាច្រើនទៀតដែលស្ថិតនៅក្នុងប្រព័ន្ធ ecosystem brand របស់ Huawei ហើយក៏ជាក្រុមហ៊ុនលក់ស្មាតហ្វូន 5G ដែលជាស្មាតហ្វូនប្រើបានត្រឹមប្រព័ន្ធ 4G របស់ Huawei ផងដែរ។ បើតាមការចុះបញ្ចីដោយស្ថាប័ន 3C របស់ប្រទេសចិនបានបង្ហាញថា Wiko នឹងមានការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលក្នុងពេលឆាប់ៗនេះ។ នៅលើបញ្ចីរបស់ស្ថាប័ន 3C បានបង្ហាញថាស្មាតហ្វូនស៊េរីថ្មីនេះមានលេខកូដម៉ូដែល BAL-AN20 ហើយនិងមានការគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 40W Wired Fast Charging។
ដោយសម្រាប់គុណសម្បត្តិផ្សេងៗទៀតប្រភពមិនបានទម្លាយចេញនោះទេ ប៉ុន្តែ បើតាមប្រភពខ្លះទៀតបាននិយាយថា ស្មាតហ្វូនស៊េរីថ្មីដែល Wiko ត្រៀមប្រកាសចេញឆាប់ៗខាងមុខនេះ គឺជាម៉ូដែលកែប្រែថ្មីចេញពីម៉ូដែល Huawei Enjoy 70 Pro ជាស្មាតហ្វូនកម្រិតថវិការបស់ Huawei ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីមួយខែមុននេះ។ បើដូច្នោះមែនមានន័យថា ស្មាតហ្វូនស៊េរីថ្មីរបស់ Wiko នឹងបំពាក់អេក្រង់កម្រិត Full-HD+ (2388 x 1080px) ទំហំ 6.7-inch ជាប្រភេទបន្ទះអេក្រង់ LCD Display ដែលមានប្រជ្រុយថ្ងាសមួយគ្រាប់។

Huawei Enjoy 70 Pro ប្រើប្រាស់បន្ទះឈីប 4G ស៊េរី Snapdragon 680 និងគាំទ្រដំណើរការដោយ HarmonyOS4។ ស្មាតហ្វូនមួយនេះមានកាមេរ៉ាក្រោយ 2 គ្រាប់ភ្ជាប់ដោយសែនស័រមេទំហំ 108MP ជាមួយសែនស័រ Depth ទំហំ 2MP និងកាមេរ៉ាសែលហ្វីទំហំ 8MP។ Enjoy 70 Pro មានថ្មទំហំ 5,000mAh និងគាំទ្រកំលាំងសាកភ្លើងល្បឿនលឿន 40W Wired Fast Charging។ Huawei Enjoy 70 Pro មានជម្រើសម៉ូដែលរ៉េម 8GB ជាមួយម៉េមូរី 128GB ដល់ 256GB ព្រមទាំងមានជម្រើសបីពណ៌ គឺមានពណ៌បៃតង ស និងខ្មៅ៕
