ស្វែងរកពួកយើង:

Wuling Bingo Plus រថយន្តអគ្គិសនីស៊េរីថ្មី អាចបើកបានចំងាយផ្លូវ 510km និងមានតម្លៃចាប់ពី $12,500

ដោយ

Koun Jab Luffy

06 មីនា 2024 05:56 ល្ងាច

អាន 3 នាទី

Article image
ស្របពេលដែលអតិថិជនកំពុងមានការពេញចិត្តពេញថ្លើមខ្លាំងជាមួយនឹងរថយន្តអគ្គិសនីខ្នាតតូចម៉ូដែល Wuling Bingo Mickey Plush Style ស្រាប់តែពេលនេះក្រុមហ៊ុន Wuling ដែលស្ថិតនៅក្នុងសម្ព័ន្ធក្រុមហ៊ុន  SAIC-GM-Wuling ឬ SGMW បានធ្វើការបញ្ចេញនូវរថយន្ត Compact  SUV EV ម៉ូដែលថ្មីរបស់ខ្លួនមួយទៀតដែលមានឈ្មោះថា Wuling Bingo Plus ដែលមានទំហំរាងទ្រើសជាង Bingo Mickey Plush Style បន្តិច និងអាចបើកបរបានចំងាយឆ្ងាយជាងបន្តិច។ ដោយម៉ូដែលនេះមានជម្រើសចំនួនពីរម៉ូញដែលផ្សេងគ្នា។
បើនិយាយទៅ Wuling Bingo Series របស់ក្រុមហ៊ុន Wuling គឺជាដៃគូប្រជែងទីផ្សាររថយន្តអគ្គិសនី Compact EV ជាមួយនឹងរថយន្ត BYD Seagull ដែលបានប្តូរឈ្មោះទៅជា BYD Dolphin Mini ដែលជារថយន្តកូនកាត់រវាងម៉ូដែល Dolphin និង Seagull។ ហើយ Wuling Bingo និង Bingo Plus អាចនិយាយបានថាជារថយន្តតែមួយតែប្រើឈ្មោះពីរផ្សេងគ្នាជាជាងការផ្តល់ជូនរថយន្តស៊េរីថ្មី។ Wuling Bingo Plus ត្រូវបានក្រុមហ៊ុនកែប្រៃការឌីស្សាញជាមួយការពង្រីកទំហំធំជាងម៉ូដែល Bingo ដែលចេញលើកមុនបន្តិច ហើយការឌីស្សាញ គឺមានភាពស្រដៀងគ្នាជាមួយនឹង BYD Dolphin ប៉ុន្តែ គ្រាន់តែមានទំហំរាងតូចជាងបន្តិច។
Article image
Wuling Bingo Plus មានប្រវែងខ្លួន 4,090mm វែងជាង Bingo ដែលមានប្រវែអ 3,950mm, រីទទឹង 1,720mm, កម្ពស់ 1,575mm ទាបជាង Bingo ប្រមាណ 5mm និងគម្លាតរវាងកង់មុខ និងកង់ក្រោយប្រវែង 2,610mm កើនពី 2,560mm នៅលើម៉ូដែល Bingo Standard។ បើធៀបនឹង BYD Dolphin ដែលមានប្រវែងបណ្តោយ 4,150mm និងនិងគម្លាតរវាងកង់មុខទៅកង់ក្រោយប្រវែង 2,700mm ដូចជា Wuling  Bingo Plus មានប្រវែងខ្លីជាង BYD Dolphin បន្តិច។ នៅផ្នែកខាងមុខរថយន្តមានការឌីស្សាញរាង Shape ជាមួយការបំពាក់នូវអំពូលភ្លើងបំភ្លឺពេលថ្ងៃប្រភេទ LED  running lights ជាមួយចង្កៀងបំភ្លឺពេលយប់ជាប្រភេទភ្លើងគុជ និងមានប្រព័ន្ធចន្លោះបង្ហូរខ្យល់ធំនៅលើសងខាង ជាមួយរំលេចសំណាញ់ប៉ាណាមុខពណ៌ខ្មៅនៅខាងក្រោមបន្តិច។
Article image
នៅផ្នែកខាងក្នុងមានទំហំទូលាយប្រមាណជា 78.4% ដែលផ្តល់នូវផាសុខភាពក្នុងការធ្វើដំណើរ ហើយរថយន្ត mid-size SUV មួយនេះអាចផ្ទុកទំងន់បានប្រមាណ 1,450 លីត្រ។ Wuling Bingo Plus ត្រូវបានផលិតឡើងតាមទម្រង់ស្តង់ដារស្ថាបត្យកម្ម  pure electric native platform architecture របស់ Wuling ផ្ទាល់ ជាមួយការបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយស៊េរី TZ180XS275 motor ដែលផលិតដោយក្រុមហ៊ុន Shandong Shuanglin New Energy Technology Co., Ltd។ ម៉ូទ័រអគ្គិសនីនេះជាប្រភេទ water-cooled flat-wire motor ដែលអាចផលិតថាមពលបាន 75kW ជាមួយប្រព័ន្ធរមូលកំលាំង 180Nm និងជាន់ស្ទុះពី 0-50km/h ប្រើពេលប្រមាណ 3.7 វិនាទី។
Article image
ហើយសម្រាប់កញ្ចប់អាគុយវិញ គឺមានទំហំ 50.6kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 510km នេះបើតាមការបញ្ជាក់ដោយស្ថាប័ន CLTC។ ហើយសម្រាប់ការសាកថ្មវិញអាចធ្វើបានតាមមធ្យោបាយសាកបីជម្រើសផ្សេងគ្នា ដោយក្នុងនោះមានជម្រើសសាកភ្លើងជាមួយ DC Fast Charging ដែលសាកពី 30% ទៅ 80% នៃថាមពលថ្មប្រើពេលចន្លោះពី 30 ទៅ 35 នាទីប៉ុណ្ណោះ។
Article image
Wuling Bingo Plus ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ជាមួយជម្រើសពីរម៉ូដែលផ្សេងគ្នា ដោយក្នុងនោះម៉ូដែលអាចបើកបានចំងាយផ្លូវ 401km មានតម្លៃខ្ទង់ $12,500 និងម៉ូដែលបើកបានចំងាយផ្លូវ 510km មានតម្លៃប្រហែលខ្ទង់ $13,700 នៅក្នុងប្រទេសចិន និងមានជម្រើសពណ៌ខាងក្រៅចំនួនបីពណ៌ គឺពណ៌ប្រផេះ Storm Gray, បៃតង Aurora Green, និងខ្មៅ Quantum Black។ ចំនែកពណ៌ខាងក្នុងមានពីរជម្រើសពណ៌ គឺបៃតង ហៅថា Air Green និងពណ៌សហៅថា Warm Sand White៕
Wuling Bingo Plus រថយន្តអគ្គិសនីស៊េរីថ្មី អាចបើកបានចំងាយផ្លូវ 510km និងមានតម្លៃចាប់ពី $12,500