ស្វែងរកពួកយើង:

Wuling Honggaung Mini EV ចេញលក់ផ្លូវការណ៍ជាមួយតម្លៃជាង 6 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

25 កុម្ភៈ 2025 05:11 ល្ងាច

អាន 3 នាទី

Article image
នៅទីបំផុតក្រុមហ៊ុនសម្ព័ន្ធមិត្ត SGWM បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីខ្នាតតូចទ្វារប្រាំ ស៊េរីថ្មីម៉ូដែល Wuling Honggaung Mini EV ជាផ្លូវការណ៍ ដោយមានជម្រើស 3 ម៉ូដែលផ្សេងគ្នា ក្នុងនោះមានម៉ូដែល Advanced  មានតម្លៃខ្ទង់ $6,200, ម៉ូដែល Premium មានតម្លៃខ្ទង់ $6,900 និងម៉ូដែល Premium+ មានតម្លៃខ្ទង់ $7,000។
រថយន្តអគ្គិសនីខ្នាតតូចម៉ាក Wuling Honggaung Mini EV ជារថយន្តដែលពេញនិយមបំផុតសម្រាប់ការប្រើប្រាស់នៅទីប្រជុំជន ជាពិសេស គឺនៅក្នុងទីក្រុងតែម្តង។ ហើយកាលពីថ្ងៃទី 31 ខែ មករា ឆ្នាំ 2025 ក្រុមហ៊ុន SGWM បានប្រកាសចេញខ្លួនបានលក់ Wuling Honggaung Mini EV បានចំនួន 1.5 លានគ្រឿង ដែលបានធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនី Mini EV ឈានមុនគេក្នុងការលក់នៅលើពិភពលោក បើគិតជាតួរលេខលក់ជាមធ្យម គឺ 1 គ្រឿង រាងរាល់ 90 វិនាទី។
Article image
Wuling Honggaung Mini EV ស៊េរីថ្មីបានផលិតឡើងដោយប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង Tianyu Architecture-S platform ដែលមានបណ្តោយខ្លួន 3,256mm/ ទទឹង 1,510mm/ កំពស់ 1,578mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,190mm។ រថយន្តអគ្គិសនី Mini នេះមានទំងន់សរុប 780kg។
ផ្នែកខាងក្នុងរបស់ Wuling Honggaung Mini EV មានកន្លែងសម្រាប់ដាក់របស់របរចំនួន 19 កន្លែង និងឃ្លប់គូទក្រោយអាចផ្ទុកទំងន់បាន 123 លីត្រ និងដល់ 745 លីត្រនៅពេលកាច់បត់កៅអីជួរទីពីរចុះ។ ផ្នែកខាងក្រៅយមានការរចនាឃ្យួតទាក់ភ្នែកមែនទែនជាមួយនឹងការរចនាផ្នែកខាងមុខជាមួយចង្កៀងដ៏ទាក់ទាញដែលហៅថា Smiley Front Face។ រថយន្តនេះមានជម្រើសបីពណ៌ គឺ bubble green, puffy blue, និង sweet coffee ជាមួយការរចនាបែបសិល្បៈច្នៃប្រឌិតប្រណិតទាក់ភ្នែក។
Wuling Honggaung Mini EV ដំណើរការដោយម៉ូទ័រអគ្គិសនីមួយកំលាំង 30kW ឬស្មើរនឹង 40  សេះ បំពាក់នៅផ្នែកខាងក្រោយ និងអាចជាន់ល្បឿន Top Speed បានដល់ 100km/h។ រថយន្តអគ្គិសនី City electric car មួយនេះភ្ជាប់មកជាមួយកញ្ចប់ថ្មប្រភេទ Lithium iron phosphate battery pack ទំហំ 16.2kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 205km។
ទៅលើការសាកភ្លើងវិញ Wuling Honggaung Mini EV គាំទ្រទាំងការសាកជាមួយប្រព័ន្ធ DC Fast Charging និង AC Slow Charging។ សម្រាប់ការសាកភ្លើងជាមួយ DC Fast Charging Mode គឺសាកបំពេញថាមពលថ្មពី 30% ទៅ 80% ចាយពេលប្រមាណ 35 នាទី ខណៈការសាកភ្លើងជាមួយមុខងារ AC Slow Charging Mode គឺអាចបំពេញថាមពលពី 20% ទៅ 100% ចាយពេលដល់ 4.8 ម៉ោង។
នៅផ្នែកខាងក្នុង Wuling Honggaung Mini EV មានបំពាកនូវអេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតទំហំ 7-inch និងអេក្រង់កម្សាន្តទំហ 8-inch នៅចំកណ្តាល Dashboard និងមានរន្ធម៉ាស៊ីនត្រជាក់ចំនួនពីរស្ថិតនៅខាងក្រោម ជាមួយការសេរេម៉ាស៊ីនត្រជាក់ដោយប្រើកង់បង្វិលនៅខាងក្រោម។ សម្រាប់ប្រអប់លេខវិញ ប្រើប្រាស់ជាប្រអប់លេខអេឡិចត្រូនិចដោយប្រើកង់បង្វិលស្ថិតនៅលើ Center Console។
Article image
ទៅលើមុខងារផ្សេងៗទៀតរួមមាន ប្រព័ន្ធបច្ចេកវិទ្យាប្លូធូ វីទ្យុ ប្រព័ន្ធបំពងសំឡេងចំនួនពីរ មុខងារបញ្ជាតាមទូរសព្ទ និងកញ្ចប់សុវត្ថិភាពជំនួយការបើកបរមានដូចជាមុខងារ ជំនួយការនៅពេលឡើងចំណោត ប្រព័ន្ធគ្រប់គ្រងលំនឹង electronic stability control system, និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ anti-braking system ជាដើម។ សម្រាប់មុខងារបញ្ជាតាមទូរសព្ទវិញ គឺមានដូចជាមុខងារ ត្រួតពិនិត្យស្ថានភាពរថយន្ត vehicle condition, បញ្ជាក់ចាក់សោរទ្វារ remotely controlling door locks, បញ្ជាបញ្ឆេះរថយន្ត starting the vehicle និងដំណើរការម៉ាស៊ីនត្រជាក់ air-conditioner, និងកំណត់ករសាកភ្លើង scheduling charging ជាដើម៕
Wuling Honggaung Mini EV ចេញលក់ផ្លូវការណ៍ជាមួយតម្លៃជាង 6 ពាន់ដុល្លារប៉ុណ្ណោះ