ស្វែងរកពួកយើង:

Wuling Hongguang Mini EV ជំនាន់ថ្មី នឹងចេញលក់ផ្លូវការនៅថ្ងៃទី 22 ខែកុម្ភៈ សប្តាហ៍ក្រោយនេះ

ដោយ

Koun Jab Luffy

15 កុម្ភៈ 2025 01:09 រសៀល

អាន 3 នាទី

Article image
រថយន្តអគ្គិសនីខ្នាតតូចទ្វារ 5 ម៉ូដែល Wuling Hongguang Mini EV ដែលជា City EV Car របស់ក្រុមហ៊ុន GM នឹងចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិននាថ្ងៃទី 22 ខែកម្ភៈ សប្តាហ៍ក្រោយនេះ។ រថយន្តអគ្គិសនី City electric city ដ៏ត្រូចច្រឡឹងមួយនេះត្រូវបានផលិតឡើងដោយប្រើគ្រោងឆ្អឹងថ្មី  Tianyu electric architecture ដែលធ្វើឲ្យតួររថយន្តមានប្រវែង 3,256mm។
Wuling Hongguang Mini EV អាចបើកបរបានចម្ងាយផ្លូវ 205km ដោយប្រើនូវម៉ូទ័រអគ្គិសនីកំលាំង 30kW ឬ 40 សេះ ដែលបំពាក់នូវខាងក្រោយរបស់វា។ Wuling Hongguang Mini EV មានទំហំវិមាត្ររួម (L/W/H) 3256/1510/1578mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,190mm។
ជាមួយការប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹងថ្មីនេះ បានធ្វើរថយន្ត Mini EV នេះមានផ្ទៃខាងក្នុងទូលាយជាម៉ូដែលមុនសម្រាប់ចន្លោះកៅអីជួរទីពីរ និងឈ្លុបគូទក្រោយអាចផ្ទុកទំងន់បាន 123kg ខណៈបត់កៅអីជួរក្រោយចុះអាចដាក់ទំងន់បានដល់ 745kg។ បន្ថែមពីនេះ នៅក្នុងរថយន្តមានកន្លែងសម្រាប់ដាក់របស់របរដូចជាកែវទឹក និងសម្ភារផ្សេងៗចំនួន 19 កន្លែង។
Article image
ផ្នែកខាងក្នុងមានការរៀបចំតុបតែយ៉ាងស្រស់ស្អាតជាមួយនឹងការបំពាក់ដៃចង្កូតរាងរង្វង់មានកាំពីរ និងអេក្រង់ទំហំ 8-inch ចំនួនពីរ ដែលជាអេក្រង់កម្សាន្ត និងអេក្រង់បង្ហាញព័ត៌មាន។ រថយន្ត Mini EV នេះ មានកៅអីចំនួន 4 សមល្មមសម្រាប់មនុស្សបួននាក់។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ Wuling Hongguang Mini EV មានបំពាក់នូវពោងសុវត្ថិភាពចំនួនពីរ។
រថយន្តអគ្គិសនីខ្នាតតូច Mini EV ស៊េរីថ្មីនេះ ប្រើប្រាស់កញ្ចប់ថ្មប្រភេទ Shenlian LFP battery ទំហំ 16.2-inch ដែលអភិវឌ្ឍន៍ដោយសម្ព័ន្ធក្រុមហ៊ុន SGWM ផ្ទាល់តែម្តង។ Wuling Hongguang Mini EV ដំណើរការដោយថាមពលម៉ូទ័រអគ្គិសនីមួយបំពាក់នូវផ្នែកខាងក្រោយកំលាំង 30kW ឬ 40 សេះ ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 50km/h ចាយពេលខ្ទង់ 4.9 វិនាទី និងអាចជាន់ល្បឿន Top Speed ដល់ 100km/h។
ហើយសម្រាប់ការសាកភ្លើងអាគុយមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 205km និងសាកភ្លើងចូលលឿនតាមរយះកំលាំងសាក 20kW DC ដែលសាកពី 30% ទៅ 80% ប្រើពេលខ្ទង់ប្រហែល 35 នាទី។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនទាន់បញ្ជាក់តម្លៃរបស់ Wuling Hongguang Mini EV នៅឡើយទេ ប៉ុន្តែ មានការព្យាករណ៍ថា រថយន្តអគ្គិសនីខ្នាតតូចនេះ អាចមានតម្លៃខ្ទង់ប្រហែល $5,475។
Article image
Wuling គឺជាម៉ាករថយន្តដែលបង្កើតឡើងក្រោមកិច្ចព្រមព្រាងសហការគ្នារវាងក្រុមហ៊ុន  SAIC-GM-Wuling ដែលហៅកាត់ថា SGMW។ តាមរបាយការណ៍ពី China EV DataTracker បានឲ្យដឹងថា Wuling បានលក់រថយន្តប្រភេទ Mini EV នៅក្នុងប្រទេសចិនបានចំនួន 261,141 គ្រឿងក្នុងឆ្នាំ 2024។ រថយន្ត Wuling Mini Hongguang Mini EV ជំនាន់ដំបូងបានប្រកាសចេញកាលពីឆ្នាំ 2020 និងបានក្លាយជារថយន្ត Mini EV ដែលលក់ដាច់ខ្លាំងបំផុតនៅលើពិភពលោកនៅឆ្នាំ 2023៕
Wuling Hongguang Mini EV ជំនាន់ថ្មី នឹងចេញលក់ផ្លូវការនៅថ្ងៃទី 22 ខែកុម្ភៈ សប្តាហ៍ក្រោយនេះ